ដោយ​ខ្លាច​មាន​សង្គ្រាម​ជាមួយ​ចិន ហ្វីលីពីន​ស្វះស្វែង​ពិនិត្យ​សើរើ​សន្ធិសញ្ញា​ជាមួយ​អាមេរិក​

618
ចែករម្លែក
  • 241
    Shares

​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មីនា​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​សើរើ​សន្ធិសញ្ញា​ចំណាស់​រាប់​ទសវត្សរ៍​ជាមួយ​អាមេរិក ដើម្បី​បញ្ចៀស​ជម្លោះ​ប្រដាប់អាវុធ​​ណាមួយ​ជាមួយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​រដ្ឋមន្ត្រី ដេ​ហ្វីន ឡ័​រ​រេ​ន​ហ្សា​ណា

​លោក​រដ្ឋមន្ត្រី ដេ​ហ្វីន ឡ័​រ​រេ​ន​ហ្សា​ណា​បាន​និយាយ​ថា​បរិយា​កាសន្តិសុខ​នៅក្នុង​តំបន់​«​កាន់តែ​ស្មុគស្មាញ​ខ្លាំង​»​ចាប់តាំងពី​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញទៅមក​ត្រូវបាន​បង្កើតឡើង​​កាលពី​៦៨​ឆ្នាំមុន​។​លោក​បាន​បញ្ជាក់ថា «​ហ្វីលីពីន​មិន​ឈ្លោះ​ជាមួយ​នរណា​ម្នាក់​និង​ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​នរណាម្នាក់​ដែរ​នៅពេល​អនាគត​»​។​

​ចាប់តាំងពី​ប្រធានាធិបតី​ដូណាល់ ត្រាំ ឡើង​កាន់​អំណាច អាមេរិក​បាន​ធ្វើការ​ល្បាត​យោធា​កាន់តែ​ញឹកញាប់​ឡើង​នៅក្នុង​ដែនទឹក​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​កិច្ច​ខិត​​ខំ​មួយ​ដើម្បី​ទប់​កុំអោយ​ចិន​ប្រែក្លាយ​បណ្តា​កោះមាន​ជម្លោះ​ទៅជា​មូលដ្ឋាន​យោធា​។​

​លោកឡ័​រ​រេន​ហ្សា​ណា បាន​និយាយថា «​អាមេរិក ជាមួយ​នឹង​ការបើក​ឆ្លងកាត់​សមុទ្រ​ហ្វីលីពីន​ខាងលិច​កាន់តែ​ញឹកញាប់​ឡើង ទំនងជា​ចង់​ប្រឡូក​ក្នុង​សង្គ្រាម​មួយ ដោយ​ប្រើ​ឈ្មោះ​​ហ្វីលីពីន​សំរាប់​តំបន់​សមុទ្រ​ជម្លោះ​។​ដោយសារ​តែ​សន្ធ​សញ្ញា​នេះ ហ្វីលីពីន​នឹង​ត្រូវតែ​ចូលរួម​ក្នុង​ជម្លោះ​ដូច្នេះ​ណាមួយ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់លោក​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​ធានា​ផ្ទាល់​ខ្លួន​លោក​ចំពោះ​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​​អំពី​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ហ្វីលីពីន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​ក្នុងជំនួប​មួយ​ជាមួយ​សម​ភាគី​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ លោក​ផ​មផេវ​បាន​និយាយថា អាមេរិក​មាន​ការប្តេជ្ញា​ចិត​ឥត​ងាករេ​ក្នុងការ​រក្សាទុក​សមុទ្រ​ចិន​ខាងត្បូង​អោយ​បើកចំហ​​សំរាប់​នាវាចរណ៍ ចំពេល​មាន​ការបង្កើន​វត្តមាន​ចិន​។​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ដោយសារ​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្នែក​នៃ​ប៉ាស៊ីហ្វិក ការវាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​លើ​កង​​កម្លាំង យន្តហោះ​និង​នាវា​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​បង្ក​អោយប្រើ​កាតព្វកិច្ច​ការពា​រ​គ្នា​ទៅវិញទៅមក ក្រោម​សន្ធិសញ្ញា​»​។​

​តែ​លោកឡ័​រ​រេន​ហ្សា​ណា ឧត្តមសេនីយ៍​យោធា​ចូលនិវត្តន៍ បាន​ចោទសួរ​ការប្តេជ្ញាចិត្តរ​បស់​អាមេរិក​ចំពោះ​ហ្វីលីពីន និង​បាន​ព្រមាន​អំពី​ផលវិបាក​៕​ដោយ​៖​វាសនា​