ដោយ​គ្រាន់តែ​ដុស​ឆ្មេ​ញ​ឲ្យ​ល្អ អ្នក​អាច​បន្ថយ ២០% នូវ​ហានិភ័យ​កើត​ជំងឺមហារីក​

280
ចែករម្លែក
  • 4
    Shares

​មហារីក​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​, តែ​យើង​ពុំទាន់​មាន​ដំណោះស្រាយ​ច្រើន ដើម្បី​បង្ការ​បាន​ដាច់ខាត ។ ដំណោះស្រាយ​មួយ ទើបត្រូវ​បាន​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន គឺ​ចូរ​ដុស​ឆ្មេ​ញ​ឲ្យ​ល្អ ។​

​តាម​ការស្រាវជ្រាវ​ថ្មី​មួយ ពី​សកល​វិទ្យាល័យ​ញូវយ៉ក សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ទម្លាប់​ដុស​ឆ្មេ​ញ​ត្រឹមត្រូវ និង​រក្សា​អនាម័យ​មាត់​ឆ្មេ​ញ​ទៀងទាត់​រាល់ថ្ងៃ អាច​បន្ថយ​ហានិភ័យ​មហារីក​បំពង់​អាហារ​ដល់​ជាង ២០% ។​

​មហារីក​បំពង់​អាហារ​ជា​ដុំ​សាច់​កាច​ទូទៅ​មួយ​របស់​ផ្លូវ​រំលាយ​អាហារ ហើយ​រោគសញ្ញា​ធម្មតា​របស់​វា គឺ​អា​ការៈពិបាក​លេប ។​

​ទិន្ន័យ​ពាក់ព័ន្ធ​បង្ហាញថា មហារីក​បំពង់​អាហារ​ជា​មហារីក​ទូទៅ​ទី​៨ លើ​ពិភពលោក និង​ជា​មហារីក​ទូទៅ​ទី​៦ ច្រើន​ត្រូវបាន​រកឃើញ​នៅ​ដំណាក់កាល​យឺត ដូច្នេះ អត្រា​នៅរស់​ក្រោយ ៥ ឆ្នាំ មាន​ត្រឹម​ពី ១៥% ទៅ ២៥% ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន​លើ​មនុស្ស​ជាង ១២០.០០០ នាក់ មាន​សុខ​ភាពល្អ មាន​អាយុ​ពី ៥០ ទៅ ៧៥ ឆ្នាំ ក្នុង​រយៈពេល ១០ ឆ្នាំ ។ ក្នុងចំណោម​នេះ​មាន ១០៥ នាក់ ចុងក្រោយ កើត​មហារីក​បំពង់​អាហារ ។ ការវិភាគ​បង្ហាញថា មាន​បាក់តេរី ៤ ពាក់ព័ន្ធ​ដល់​ជំងឺ​មាត់​ឆ្មេ​ញ ត្រូវបាន​រកឃើញ​ក្នុង​មាត់​របស់​អ្នកជំងឺ​មហារីក​បំពង់​អាហារ ។ ក្នុងនោះ បាក់តេរី​មាត់​មួយ​មានឈ្មោះ Forsythia អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​បំពង់​អាហារ​ដល់ ២១% ។​

​ពួក​អ្នកស្រាវជ្រាវ​សង្កត់ធ្ងន់​សារសំខាន់​រប​ស់ការរ​ក្សា​អនាម័យ​មាត់​ឆ្មេ​ញ ។ ដុស​ឆ្មេ​ញ​២​ដង​ក្នុង​១​ថ្ងៃ និង​ជួប​ទន្តពេទ្យ​ជាប្រចាំ អាច​បន្ថយ​ប្រសិទ្ធភាព​បាក់តេរី​មាត់​ទាំងនេះ​, មិន​ត្រឹមតែ​ទប់ស្កាត់​ជំងឺ​មាត់​ឆ្មេ​ញ តែ​នៅ​បន្ថយ​ហានិភ័យ​មហារីក​បំពង់​អាហារ ៕ ប្រែ​សម្រួលៈ រតនៈ