ដោយ​គ្រាន់​តែមាន​សញ្ញា​នេះ ហានិភ័យ​លើសឈាម​កើន ៥០​ភាគរយ​

593
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​របស់​អង់គ្លេស បង្ហាញ​ពី​ហានិភ័យ​គួរ​ឲ្យ​ខ្លាច​របស់​ជំងឺលើសឈាម ,​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ឆាប់​ស្លាប់ ដែល​អ្នក​អាច​វាយតម្លៃ​ដោយ​ខ្លួនឯង អាស្រ័យ​ដោយ​ការ​គណនា និង​ជញ្ជីង​មួយ ។​

​ការស្រាវជ្រាវ​ទើបត្រូវ​បានប្រកាស​ដោយ​សាស្ត្រាចារ្យ Nick Finer (​សកលវិទ្យា​ល័យ London) និង​សាស្ត្រាចារ្យ Naveed Sattar (​សកលវិទ្យា​ល័យ Glasgow) បាន​ព្រមាន​នូវ​ហានិភ័យ​គួរ​ឲ្យ​ខ្លាច​ដែល​អ្នក​អាច​ស្វ័យ​គណនា​ចេញ​ពីស​ន្ទ​ស្សន៍ BMI របស់ខ្លួន ។​
​ការស្រាវជ្រាវ​លើ​សំណុំ​ឯកសារ​សុខភាព​របស់​ជនជាតិ​អង់គ្លេស ២,៨ លាន​នាក់ បាន​ឲ្យ​ឃើញថា ដោយ​គ្រាន់តែ​សរីរាង្គ​អ្នកមាន​សញ្ញា «​ធាត់​បន្តិច​» ជាមួយនឹង​ស​ន្ទ​ស្សន៍ BMI ពី ២៥ ទៅ ៣០ នោះ ហានិភ័យ​លើសឈាម កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ បាន​កើន​ថែម​ដល់ ៥០​ភាគរយ ប្រៀប​នឹង​អ្នកមាន​ទម្ងន់​ធម្មតា ។ ចំពោះ​ទម្ងន់​នេះ អ្នក​ក៏​ធ្វើ​ឲ្យ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺ​បាត់​ដង្ហើម​ពេល​គេង​កើន​ទ្វេ ដង​។ ក្រៅពីនេះ ហានិភ័យ​កើត​ជំងឺ​រលាក​ឆ្អឹងសន្លាក់​ក៏​កើន ។ ចំពោះ​មនុស្ស ធាត់ BMI ពី ៣០ ទៅ ៣៥ ហានិភ័យ​ទឹកនោមផ្អែម កើនឡើង ៥ ដង​ហានិភ័យ​លើស ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​កើន​ទ្វេដង ។​

​ចំពោះ​អ្នក​ធាត់​ធ្ងន់ធ្ងរ ពោលគឺ BMI លើស ៤០ ហានិភ័យ​ឆាប់​ស្លាប់​ដោយ​គ្រប់​មូលហេតុ​កើនឡើង​ដល់ ៥០% ក្នុងនោះ ហានិភ័យ​កើត​ជំងឺ​បាត់​ដង្ហើម​ពេល​គេង -​អាច​បង្ក​ការស្លាប់​កើន​ដល់ ២២ ដង ។ ហានិភ័យ​ទឹកនោមផ្អែម​ប្រភេទ​២ ក៏​កើនឡើង ១២ ដង ។​

​វិធី​គណនា BMI សាមញ្ញ​បំ​ផុ​តៈ យក​ទម្ងន់​របស់ខ្លួន (kg) ចែក​ឲ្យ​ការ៉េ​កម្ពស់ (m) ៕ ប្រែ​សម្រួល​: រតនៈ​