ដោះដូរ​មន្ត្រី​មន្ទីរ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថ្នាក់​ការិយាល័យ​ជំនាញ​និង​មូលដ្ឋាន​

1110
ចែករម្លែក
  • 50
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្លែងថា ក្នុងចំណោម​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ដែល រដ្ឋបាលខេត្ត​ចេញ​ដីការ​សម្រេច​តែងតាំង ឲ្យ​ទៅ​ទទួល​ភារកិច្ច​ថ្មី​នៅ​ថ្នាក់មូលដ្ឋាន​ក្រុង ស្រុក ទទួល​ប្រកាស​កាលពី​រសៀល​ថ្ងៃ​២១​កញ្ញា​២០១៨ រួមមាន លោក គឹម ថៃ​ស័​រ ទៅ​ទទួល​ជា​ប្រធានការិយាល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ក្រុងព្រះសីហនុ និង​លោក សុខ សារឿន ទៅ​ទទួល​ជា​ប្រកា​រិ​យា​ល័យ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ស្រុក​ព្រៃនប់ ជំនួស​ប្រធាន​កា​រិ​យា​ល​យ័​ពីមុន​ដែល មក​ទទួល​ភារកិច្ច​ថ្មី​នៅតាម​កា​រិ​យា​ល​យ័​ជំនាញ​ថ្នាក់​មន្ទីរ ចំណែក​ជួរ​ថ្នាក់ដឹកនាំ​មន្ទីរ​មិនមាន​ការផ្លាស់ប្តូរ​ទេ​។​

​ក្រៅពីនេះ​គឺមាន​ការផ្លាស់ប្តូរ​ភារកិច្ច​មន្ត្រី​ការិយាល័យ​ជំនាញ​ថ្នាក់​មន្ទីរ​ច្រើន​រូប​ទៀត ឲ្យ​ទទួល​តំណែង​ជា​អនុប្រធាន​កា​រិ​យា​ល​យ័​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​ភូមិបាល​តាម​ស្រុក​ទាំង​៣ និង​ក្រុងព្រះសីហនុ​ផងដែរ​។

​ការផ្លាស់ប្តូរ​ភារកិច្ច​មន្ត្រី​ក្នុង​អង្គភាព​មួយ​ដែល​មើលទៅ​មាន​ទ្រង់ទ្រាយ​ធំ​បែបនេះ បើតាម​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថ្លែងថា ជាការ​រៀបចំ​បែងចែក​មន្ត្រី​ឲ្យ​ជួយ​ការងារ​គ្នា ពិសេស​នៅតាម​មូលដ្ឋាន​ស្រុក ក្រុង​ដែល​កំពុងមាន​តម្រូវការ​ចាំបាច់ និង​ថា​មិនមែនជា​ការដាក់ពិន័យ​ទៅលើ​មន្ត្រី​រូប​ណា​ឡើយ​៕