ដោះលែងជនជាតិថៃមុន ក្នុងករណីឃាត់ជនបរទេស២០០ប្លាយនាក់ ខ្មែរ១២នាក់កាលពីបង្ក្រាបល្បែង អនឡាញនៅក្រុងប៉ោយប៉ែត

170
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ដោះលែងនិងធ្វើមាតុភូមិនិវត្តន៍ជនជាតិថៃមុន ក្នុងករណីឃាត់ជនបរទេសជិត២០០នាក់ ខ្មែរ១២នាក់ កាលពីបង្ក្រាបល្បែងអនឡាញនៅក្រុងប៉ោយប៉ែតកន្លងមកនេះ ។

ការសម្រេចនិងលទ្ធផលដំណោះស្រាយជាក់ស្តែងនោះធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមាននាយនគរបាលអន្តោប្រវេស្តន៍កម្ពុជានិងថៃចុះហត្ថលេខាប្រគល់ទទួល។

យោងមន្ត្រីសមត្ថកិច្ចឲ្យកាសែតរស្មីកម្ពុជាដឹងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ថា ជនជាតិ​ថៃដែលត្រូវទទួលបានអាទិភាពពិសេសដោះលែងនោះមានចំនួន១៧៣នាក់ ក្នុងចំណោម​១៨៣នាក់ ។

ប្រភពបន្តថា ដោះលែងនោះមិនបានធ្វើឯកសារនិតិវិធីតុលាការ ក្នុងជនសង្ស័យម្នាក់​១សំណុំរឿងអោយទាន់ពេលកើតទេ តែត្រូវជំពាក់ឯកសារ ហើយប្រញាប់បញ្ជូនមាតុភូមិនិវត្តន៍ជនជាតិថៃទាំងមុន ។នេះជាលទ្ធផលឆ្លើយតបនឹងនឹងសំណូមពរភាគីថៃ បន្ទាប់​ពីកិច្ចសហប្រតិបត្តិការល្អនិងផ្លែផ្ការបស់ភាគីថៃកាលពីព្រឹត្តិការណ៍ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ (ថដែលថៃជួយទប់ស្កាត់ក្រុមឩទ្ទាមក្បត់ជាតិមានទណ្ឌិតសម រង្សី ជាមេខ្លោង)។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងចម្រុះដឹកនាំដោយលោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ ទោអាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជ ហើយសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញារង តេង សាម៉ៃ នៃអយ្យការអមសាលាដំបូង បានចុះត្រួតពិនិត្យគោលដៅចំនួន០២កន្លែង ដែលសង្ស័យមានល្បែងអនឡាញខុសច្បាប់ ។

ទីតាំងទី១ នៅនាគទិព្វ២(មានច្បាប់អនុញ្ញាតបើកកាសុីណូ តែអត់ច្បាវប់ល្បែង?) ។

ទីតាំងទី២ នៅផ្ទះល្វែងក្រុមហ៊ុនភើរ៉ាមែក( paramex)(គ្មានច្បាប់អនុញ្ញាត )ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពេលបង្ក្រាបនោះកម្លាំងបានធ្វេីការឃាត់ខ្លួនមនុស្សចំនួន២០៩នាក់ ស្រីរី១៣០នាក់ ហើយមាន០៧សញ្ជាតិរួមមានជនជាតិ ថៃ១៨៣នាក់ ស្រី១១៨នាក់ ឥណ្ឌា ៣នាក់ ភេទប្រុស ម៉ាឡេស៊ី ២នាក់ ភេទប្រុស ឥណ្ឌូនេស៊ី២នាក់ ភេទប្រុស តៃវ៉ាន់២នាក់ ភេទប្រុស
ឡាវ៥នាក់ ស្រី៤នាក់ ខ្មែរ១២នាក់ ស្រី៦នាក់។

ក្រោយពីធ្វេីការត្រួតពិនិត្យរួចរាល់ហេីយ កសលណោះកម្លាំងចម្រុះបានសម្រេច ១- អនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២ នាក់ ស្រី៦នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ។ ២-ឃាត់ខ្លួនជនបរទេសចំនួន១៩៧នាក់ ស្រី១២៤នាក់ បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញតាមព្រលានយន្តហោះខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្ត។ ៣-ដកហូតវត្ថុតាងមួយចំនួន រួម មាន៖ កុំព្យូទ័រចំនួន១០គ្រឿង និងទូរស័ព្ទដៃមួយចំនួន។ ៤-សម្រេចបិទស៊ីល(ឬខ្សាេសោរជ័រ)អគារទីតាំងកាសុីណូខាងលើ ។

សូមរំលឹកថែរថា នាថ្ងៃនោះដែរ ក៏ធ្លាយរឿងកំលាំងក្រុមប្រតិបត្តិការបានសហការជាមួយកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃួន ឈែល អនុប្រធាននាយកដ្ឋានមានការសម្របសម្រួលដោយ គង់ សំសារ៉េតព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទីតាំងកាស៊ីណូ មួយកន្លែងឈ្មោះពូលីកាសុីណូ( Pu Ly CASINO ) ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សង្ស័យថាបើកល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិចឬOnline។

ប៉ុន្តែករណីនេះ បានធ្វើខុសនិតិវិធីនិងខុសទីតាំង៕B/