ដោះលែង​ប៉ូលិសអន្តោប្រវេសន៍​ម្នាក់​ដែល​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​

914
ចែករម្លែក

បុរស​ម្នាក់​អាង​ខ្លួន​ធ្វើជា​មន្ត្រីប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ បាន​ផឹកស្រា​ស្រវឹង​ខឹង​ឪពុកម្តាយ​ប្រើ​អំពើហិង្សា​យក​ឈើ​វាយកម្ទេច​ម៉ូតូ​អ្នកដទៃ ខូចខាត​អស់​ចំនួន​៦​គ្រឿង ត្រូវ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ចាប់​ដាក់​ខ្នោះ​។ ករណីនេះ​កើតឡើង​កាលពី​ម៉ោង​៩៖១០​យប់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​២១៨ ផ្លូវ​បេតុង ភូមិ​បុរី​កម្មក សង្កត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​លោក សុខ សុផល នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ទឹកថ្លា​បាន​ឲ្យ​ដឹងថា បុរស​នេះ​ឈ្មោះ កើត មនោ​សេដ្ឋ អាយុ​២៨​ឆ្នាំ​មុខរបរ​ជា​ប៉ូលីស​អន្តោប្រវេសន៍ ស្នាក់​នៅផ្ទះ​លេខ​២១៨​ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​លោក នាយប៉ុស្តិ៍​បន្តទៀតថា មុន​និង​ឃាត់ខ្លួន​ប៉ូលិស​ទំនើង​រូបនេះ គឺ​បន្ទាប់ពី​ទទួលបាន​បណ្តឹង​ពី​ឪពុក​បង្កើត​របស់គេ​តាមរយៈ​ទូរស័ព្ទ​ថា រូបគេ​បាន​ផឹកស្រា​ស្រវឹង​អុកឡុក​ក្នុងផ្ទះ ប្រើ​ហិង្សា​វាយ​ម៉ូតូ​របស់​អ្នក​ដែល​មក​ជួល​ផ្ទះ​ស្នាក់នៅ​ខូចខាត​អស់​ចំនួន ៦​គ្រឿង​។​

​ពេលនោះ​ទើប​លោក​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅកាន់​អធិការ​ដ្ផា​ន​នគរបាល​ខណ្ឌ​សែន​សុខ ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រភព​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ដោះលែង​ឈ្មោះ កើត មនោ​សេដ្ឋ ឲ្យ​មាន​សេរីភាព​វិញ កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧ ដោយ​សំអាងថា មានការ​សម្របសម្រួល​គ្នា​រួចហើយ​៕​ ដោយ៖ សរិទ្ធ