ដោះស្រាយ​រឿង​គំនុំ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ទៅ​កាប់​យុវ​សិស្ស​ម្នាក់​របួសធ្ងន់​

1000
ចែករម្លែក

​​សៀមរាប​៖​ជនសង្ស័យ​ចំនួន​២​នាក់ បាន​ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​ញាត់​ចូល​ទ្រុង បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅ​ព្រួត​គ្នា​កាប់​យុវ​សិស្ស​ម្នាក់​ឲ្យ​របួសធ្ងន់​ហើយ​រត់គេចខ្លួន ដោយសា​រឿង​គំនុំ ។​
​ការចាប់ខ្លួន​ជនបង្ក​ទាំងពីរ​ធ្វើឡើង កាលពី​រសៀល​ថ្ងៃទី​៦​ខែសីហា ក្រោយពេល​សមត្ថកិច្ច​ទ​ទួល​បណ្តឹង​ពី​ខាង​ជនរងគ្រោះ​និង​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​។​

​លោក​វរសេនីយ៍ឯក ភឹង​ច​ន្តា​រ៉េត ស្នងការរង​ទទួល​​បន្ទុក​ផែន​ព្រហ្ម​ទ័​ណ្ឌ​បាន​ឲ្យ​ដឹងថា ការ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​តាម​បណ្តឹង​ម្តាយ​ឪពុក​ជនរងគ្រោះ ខណ​:​ជន​នោះ​បង្ក​ហើយ​រត់គេចខ្លួន​។​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទី​១​ឈ្មោះ ស៊ូ សេង​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជួយ​លក់ដូ​របង រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ត សៀមរាប​។​ទី​២​ឈ្មោះ សោម ប៉ា​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​អង្គរ រស់នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់ ស្លក្រាម ក្រុង​-​ខេត្ត សៀមរាប​។​ឯ​ជនរងគ្រោះ​មានឈ្មោះ​ចាន់ រក្សា ប្រុស​អ​យុ​១៥​ឆ្នាំ ជា​សិស្សសាលា​សុវណ្ណ​ភូមិ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​។​

លោក​បន្តថា ដើមចម​ដែល​បណ្តាល​ឲ្យ​មាន​រឿងហេតុ​បែបនេះ កាល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​១០​នាទី ជនរងគ្រោះ​ឈ្មោះ ចាន់ រក្សា និង​មិត្ត​ភ័​ក្រ​ចំនួន​៤​នាក់ ជា​សិស្ស​នៅ​សាលា​សុវណ្ណ​ភូមិ បាននាំគ្នា​ជិះ​ម៉ូតូ​មក​ចាំ​យក​ឯកសារ​ត្រៀមប្រឡង​សញ្ញាប័ត្រ​បឋមភូមិ​ពី​ឈ្មោះ សុ​ផានី នៅ​សាលា​អនុវិទ្យាល័យ​មិត្តភាព​ខ្មែរ​ជប៉ុន​(​ឥន្ទ​កោសា​)​។
ខណ​:​នោះ​ជនសង្ស័យ​ឈ្មោះ ស៊ូ សេង​ហេង បាន​ជិះ​ម៉ូតូ ជាមួយ​ឈ្មោះ សេះ ដោយ​ខ្លួន​ជា​អ្នកជិះ​ខាងក្រោយ​រួមទាំង​បក្ខពួក​២​នាក់​ទៀត សរុប​ម៉ូតូ​ចំនួន​២​គ្រឿង​មនុស្ស​៤​នាក់ ។​មកដល់​ចំណុចកើតហេតុ មុខ​អនុ​វុ​ទ្យា​ល័​ល​មិត្តភាព​ខ្មែរ​ជប៉ុន​បានធ្វើ សកម្មភាព ជិះ​មក​ជិត​ឈ្មោះ ចាន់ រក្សា ដក​កាំបិត ប្រវែង​០,៤​តឹក​ពី​ម៉ូតូ កាប់​មកលើ​ជនរងគ្រោះ​ចំក និង​កែងដៃ​ខាងឆ្វេង បណ្តាល​ឲ្យ​រយៈ​ចេញឈាម ព្រមទាំង​កាប់​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​អាវ​និង​កុង​ទ័​រ ហើយ​នាំ​បក្ខពួក​ជិះ​គេចខ្លួនបាត់​។​

​ក្រោយ​ទទួល​ពាក្យបណ្តឹង នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៧​កម្លាំង​សម​ត្ត​កិច្ច​បាន​ស្រាវជ្រាវ​និង​ឃាត់​បាន​ជនសង្ស័យ​ចំនួន​២​នាក់​យកមក​ធ្វើការ​សាកសួរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាប់​មកលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​មូលហេតុ​គឺ​កាប់​ច្រ​ឡុំ​មនុស្ស​។​

យោងតាម​ចម្លើយសារភាព​និង​វត្ថុតាង ជនសង្ស័យ​ឈ្មោះ​ស៊ូ សេង​ហេង​(​ជា​ចារី​) និង​ឈ្មោះ​សោម ប៉ា​ឌី​(​សហចារី​)​ត្រូវ​កម្លាំង​នគរបាល​បញជូន​ខ្លួន​ទៅ​តុលាការ នា​រសៀល​ថ្ងៃទី​៧​ខែសីហា​ដោយ​ចោទប្រកាន់​ពីបទ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​កាំបិត​)​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​៕​ដោយ​:​អង្គរតូច​

​រូបភាព​:​ជនសង្ស័យ​ពេល​ចាប់ខ្លួន​និង​ជនរងគ្រោះ​។​