ដំណាក់កាល​នៃ​ការឆ្លើយតប​ខាង​ផ្លូវ​ភេទបុរស​ដំណាក់កាល​ទី​៣​ខ្លាំងជាងគេ​

541

​នៅពេល​លិង្គ​បុរស​ម្នាក់​ឡើង រឹង រាងកាយ​របស់គាត់​នឹងត្រូវ​ឆ្លងកាត់​បួន​ដំណាក់កាល​នៃ​ការឆ្លើយតប ខាង​ផ្លូវភេទ​នោះ គឺ Arousal, Plateau, Orgasm និង Resolution ។​
​ ​
​ដំណាក់កាល​ទី​១៖ Arousal ឬ ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ នេះ​គឺជា​ពេលវេលា​ដែល លិង្គ​មនុស្ស​ប្រុស​ឡើង​រឹង​ដោយមាន ការ​ភ្ញោ​ច​ទាំង​ផ្លូវកាយ ឬ​ផ្លូវចិត្ត ឬ​ទាំងពីរ​តែម្តង ។ ករណីបែបនេះ នឹងធ្វើ​ឱ្យមាន​លំ​ហូរឈាម​កាន់តែច្រើន​ចូលទៅក្នុង​លិង្គ ។ ចំពោះ​ស្បែក​លិង្គ​វិញ​នឹង ត្រូវ​ធូ ហើយ​មាន​ចលនា ដែលជា​ហេតុនាំឱ្យ​លិង្គ​លូត​ទំហំ​បាន ។ ចំពោះ​ពង ស្វាស​វិញ នឹង​កាន់តែ​តឹង ដូច្នេះ​វា​នឹង មើលទៅ​រួញ​ឡើង​ទៅលើ​បន្តិច ។​
​ ​
​ដំណាក់កាល​ទី​២៖ Sexual Plateau
​ក្បាល​របស់​លិង្គ​នៅពេលនេះ ចាប់ផ្តើម​ធំ​ជាង​មុន ហើយ​សរសៃឈាម ក្នុង និង​ជុំវិញ​លិង្គ ក៏មាន​ឈាម​ពេញ ផងដែ​ឬ ។ ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ពណ៌​របស់ ស្បែក​លិង្គ​ទៅជា​ខ្មៅ​ជាង​មុន និង​ពង ស្វាស​លូត​ទំហំ​ធំ​ជាង​មុន​រហូតដល់ ៥០​ភាគរយ ។​
​ ​
​ពងស្វាស ក៏​នៅតែ​បន្ត​រីក​ធំ ទៀត ហើយ​អារម្មណ៍​ក្តៅ​ក្នុង​ខ្លួន ជា ពិសេស​នៅ​ជុំវិញ​ពងស្វាស និង​ក្បែរ​រន្ធ គូទ​នឹង​កើតមាន​។​
​ ​
​និយាយ​ដល់​ចង្វាក់បេះដូង​វិញ គឺ​ឡើង​ខ្ពស់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដកដង្ហើម​កាន់តែ​ញ៉ាប់ ហើយ​ភ្លៅ និង កំប៉េះគូទ ក៏​តឹង​ជាង​មុន​ដែរ ។ នេះ​ជា ពេលវេលា​ដែល​គាត់​ជិត​ឈានដល់ ដំណាក់កាល Orgasm ហើយ ។​
​ ​
​ដំណាក់កាល​ទី​៣៖ Orgasm ឬ ការបាញ់​ទឹកកាម វា​គឺ​ជាការ​កន្ត្រាក់​សាច់ដុំ​ជា ច្រើន​មួយ​ប្រភេទ ដែល​បង្ខំ​ឱ្យ​ទឹកកាម ចេញមក​ខាងក្រៅ​តាម​បង្ហួរនោម ។ ការ​កន្ត្រាក់​ទាំងនេះ កើតចេញពី​ក្នុង សាច់ដុំ​អាង​ត្រគាក សម្រាប់​ដឹកនាំ​មេ ជីវិត​ឈ្មោល ពី​ពងស្វាស​ទៅក្នុង​លិង្គ ។ ការ​កន្ត្រាក់​នេះ ក៏មាន​ការចូលរួម កន្ត្រាក់​ពី​ក្រពេញ​ប្រូ​ស្តា​ត សម្រាប់​បន្ថែម ទឹករំអិល​ទៅក្នុង​មេជី​វិត​ឈ្មោល​ជាមួយ គ្នា​ដែរ ដែល​ក្នុងនោះ​មាន​មេជី​វិត ឈ្មោល​៥​ភាគរយ និង​ទឹករំអិល​៩៥ ភាគរយ ។ វា​ទាំងពីរ​នេះហើយ គឺជា ទឹកកាម ។​
​ ​
​ការ​កន្ត្រាក់​ទាំងនេះ ហៅ ហើយ​ថា Orgasm ហើយ​បុរស​នៅពេល​បុរស​ឈានដល់​ចំណុច​នេះហើយ គឺ មិនអាច​បញ្ឈប់​កុំឱ្យ​ទឹកកាម​បាញ់​ចេញ បានឡើយ ។​
​ ​
​ការ​កន្ត្រាក់​របស់​ក្រពេញ ប្រូ​ស្តា​ត និង​សាច់ដុំ​នៅ​កម្រាល​អាង ត្រគាក ជា​អ្នក​បង្ខំ​ឱ្យ​បាញ់​ទឹកកាម​បាន ។​
​ ​
​ដំណាក់កាល​ទី​៤៖ Resolution ឬ​ដំ​រេ​ង
​ឥឡូវនេះ បុរស​ឈានចូល​ក្នុង ដំណាក់កាល​ធម្មតា​វិញ ហើយក៏​ជា ពេលវេលា​ដែល​លិង្គ និង​ពងស្វាស ស្វិត​រួម​រួចមក​ទំហំ​ធម្មតា​ដែរ ។ ប៉ុន្តែ គាត់​កំពុងតែ​ដកដង្ហើម​ខ្លាំង និង​ញ៉ាប់ បេះដូង​ក៏​លោត​ញ៉ាប់ ព្រមទាំង​បែក ញើស​ទៀតផង ។​
​ ​
​ក្រោយពី​ចេញ​ទឹកកាម​ហើយ បែបនេះ គឺមាន​ពេលវេលា​មួយ​ដែល​បុរស​មិនអាច​បន្តសកម្មភាព រួមភេទ ទៀតឡើយ​ឬ​ជា​ពេលវេលា​ដែល​គាត់​ត្រូវ​សម្រាក ។ ចំពោះ​រយៈពេល សម្រាក់​នេះ ក៏​មិន​ទៀងទាត់​ដែរ គឺ អាច​ចាប់ពី​ពីរ​បី​នាទី ទៅ​ពីរ​បី​ម៉ោង​ឬ ច្រើន​ថ្ងៃ​ឯណោះ​ទើប​បន្តសកម្មភាព រួមភេទ​បាន​ទៀត ។ ជាទូទៅ ពេលវេលា សម្រាក​នេះ នឹងត្រូវ​ការ​ពេល​កាន់តែ យូរ បើ​បុរស​នោះ​កាន់តែ​អាយុ​ច្រើន ។​
​ ​
​បើសិនជា​បុរស​ម្នាក់​មាន​ភាព ស្រើបស្រាល​តែ​មិន​បាញ់​ទឹកកាម​ទេនោះ ដំណាក់កាល​ដំ​រេ​ង អាច​ត្រូវការ​ពេល កាន់តែ​យូរ ហើយ​ពងស្វាស និង​អាង ត្រគាក​គាត់​អាច​នឹង​ឈឺ​ផង ៕ ដោយៈ www.health.com.kh