ដំណាច់ខែមេសា នេះ ACUនឹង​ប្រកាសការសន្និដ្ឋានករណីឧត្ដមសេនីយ៍ត្រី ស្រេង សុខា​

422
ចែករម្លែក

ដោយ:​ឆាយា​នាថ/​ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅ​កាត់​ថា ACU កំពុង មានចំណាត់ការលើករណីលោក ឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាល ខេត្តកណ្ដាល ដែលសំញែងទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ដូចលោកឧត្ដមសេនីយ៍ ត្រី គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។

​រហូតមកទល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយពុំទាន់សម្រេចជាផ្លូវការ បើ​ក ការស៊ើបអង្កេតលើករណី លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា នៅឡើយ​ទេ។

ACUបានប្រកាសថា ​”​ករណីលោកស្នងការរងឧត្ដមសេនីយ៍ ស្រេង សុខា ក្រុមការងារ ស៊ើ​បអង្កេតអាចនឹងធ្វើការសន្និដ្ឋាននៅដំណាច់ ខែមេសា ឆ្នាំ២០១៩ នេះ​”​។

​នេះបើយោងតាម សេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើ​កទី​៤៤ អាណត្តិ ទី២ នៃក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

​មជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំលទ្ធផល ថាតើករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា នឹងត្រូវACU បើ​កការស៊ើបអង្កេតដែរឬទេ?។

​ក្នុងករណីACU បើ​កការស៊ើបអង្កេត មានន័យថាលោក ស្រេង សុខា មានតម្រុយនៃ ការប្រព្រឹត្តអំពើពុករលួយដែលនឹងបន្តការស្រាវជ្រាវទៀត។ ប៉ុន្តែប្រសិនបើរកឃើញ ថា ករណីលោក ស្រេង សុខា គ្មានតម្រុយនៃការប្រព្រឹត្តអំពើពុករលួយទេ, ACUនឹង មិនបើ​កការស៊ើបអង្កេតឡើយ។

​រយៈពេលចុងក្រោយនេះ ឃើ​ញថា មានមន្ត្រីជាច្រើនរូបមកហើយ ដែលបាន សំញែងទ្រព្យសម្បត្តិ ជាសាធារណៈ ដែលគេសង្ស័យថា អាចកើ​តចេញពីការប្រព្រឹត្ត អំពើពុករលួយមានជាអាទិ៍លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី អតីតមេបញ្ជាការកងរាជ អាវុធហត្ថខេត្តរតនគិរី ដែលត្រូវបានសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ប្រើអភិក្រមទី​៥ “​វះកាត់”​។

​បន្ទាប់មកមានអភិបាលរងខេត្តព្រះសីហនុ២​រូប ដែលពលរដ្ឋក្តៅក្រហាយជា​យូរ​មកហើយ ពាក់ព័ន្ធបញ្ហាដីធ្លី ក្នុងខេត្តដ៏មានសក្តានុពលមួយនេះ ក៏ត្រូវសម្តេចតេ​ជោ ដកចេញពីតំណែងដែរ។

​ក្រឡេកមើលករណី លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្ត កណ្ដាលវិញកើតឡើង ដោយសារតែ​លោកបានភ្ជាប់ពាក្យជាមួយនារីស្រស់ស្អាតម្នាក់ ដោយបង្គាប់ថ្លៃទឹកដោះរហូតដល់៥០​ម៉ឺនដុល្លារអាមេរិក និងរថយន្ដទំនើបឡិច​ស៊ី​ស ៥៧០​មួយគ្រឿង ព្រមគ្រឿងអលង្ការជាច្រើនទៀត៕B/