ដំណាំម្ទេសហាវៃ

539

ម្ទេសហាវៃ ជា​ដំណាំ​មួយ​ប្រភេទ​ដែលមាន​ដើមកំណើត​នៅ​ប្រទេស ម៉ិចស៊ិក​កូ ហើយ​ត្រូវបាន​នាំមក​ដាំ​នៅ​តំបន់ អាស៊ី​ក្នុង​សតវត្ស​ទី ១៦ ដោយ​ជនជាតិ​ព័រ​ទុយ​ហ្គេ ។

ផលប្រយោជន៍​
​ដោយសារ​ផ្លែ​ម្ទេស​សំបូរ​ទៅដោយ​ជីវជាតិ​ជាច្រើន​សំរាប់​ទ្រទ្រង់​សារពាង្គកាយ ដូចជា​ប្រូតេអ៊ីន សារធាតុ​ខ្លាញ់ ជីរ​ជាតិ ជីវជាតិ​សេ ព្រមទាំង​មាន​សារធាតុ​ដែក និង​កាល់ស្យូម​ផង​នោះ គេ​បាន​យក​វា​ទៅប្រើ​ប្រាស់​ច្រើន​ដូចជា ចំអិន​ធ្វើ​ម្ហូប​ដោយ​ឆា​ជាមួយ​សាច់គោ ។ ភាគច្រើន​គេ​និយម​ប្រើ ឬ​ទទួលទាន​ឆៅ (​ស្រស់​) ដោយ​ធ្វើជា​ញាំ ឬ​ភ្លាសាច់គោ ។ ចំណែកឯ​ស្លឹក​របស់​វា គេ​យកទៅ​ចំអិន​ធ្វើជា​ម្ហូប​ដែរ ។

​លក្ខណៈ​ទូទៅ​
​ម្ទេស​ប្លោក​ជា​ដំណាំ​ដែលមាន​ដើម​ឈ​ត្រង់ បែកមែក មាន​កំពស់​ពី កន្លះ​ម៉ែត្រ ទៅ ១​ម៉ែត្រ​កន្លះ (​អាស្រ័យ​ទៅតាម​ពូជ​) ។ មាន​ស្លឹក​ពណ៌​បៃតងចាស់ ផ្កា​របស់​វា​មាន​រាង​ដូច​ផ្កាយ​មាន​ពណ៌​ស ។ ម្ទេសហាវៃ​គេ និយម​បរិភោគ​ផ្លែ​ខ្ចី (​ដែលមាន​ពណ៌​បៃតងចាស់​) ។​


​ជី និង​លក្ខណៈ​អាកាសធាតុ​
​ដំណាំ​ម្ទេស​ប្លោក​ដុះ​លូតលាស់​ល្អ​នៅ​រដូវ​ត្រជាក់ (​អាកាសធាតុ​ត្រជាក់​) លើដី​ដែល​មិន​ជាំ​ទឹក និង​សំបូរ​ដោយ​ជីជាតិ​សរីរាង្គ ជាពិសេស​ដី​ដែល​សមស្រប​សំរាប់​ម្ទេស​ប្លោក គឺ​ដីឥដ្ឋ ពណ៌​ក្រហម ឬ​ដីកណ្ដេង និង​មាន​ភាព​ធន់​ទ្រាំ​ទៅនឹង​ដី​អាស៊ីត និង​ជាតិ​អាល់​កា​ឡាំង ។ ម្ទេស​ប្លោក​អាច​លូតលាស់​នៅក្នុង​ម្លប់ (​វា​អាច​ធន់​នឹង​ម្លប់​បាន​ប្រហែល ៤៥ ភាគរយ​) ។


​នៅ​តំបន់​ដែលមាន​កំពស់​ទឹកភ្លៀង​ពី ៦០០ ទៅ ១២៥០ មី​ល្លី​ម៉ែត្រ​ក្នុង ១​ឆ្នាំ​អាច​ដាំ​ដុះ​ម្ទេស​ប្លោក​បានល្អ ។

​ការដាំ និង​ការបន្ត​ពូជ​
​ម្ទេស​ប្លោក​បន្ត​ពូជ​ដោយ​គ្រាប់ ។ គេ​អាច​ប្រមូល​ផល​ម្ទេស​យក​គ្រាប់​ទុក​ធ្វើ​ពូជ​បាន​ក្នុង​រយៈពេល ២​អាទិត្យ​ក្រោយពី​ទុំ ។ គ្រាប់​របស់​វា​អាច​រក្សាទុក​បាន​រហូត​ដល់ ២ ទៅ ៣ ឆ្នាំ ប្រសិនបើ​យើង​រក្សា​ទុកដាក់​គ្រាប់ មិនបាន​ល្អ ដូចជា​ទុក​នៅ​កន្លែង​ដែលមាន​សីតុណ្ហភាព (​កំដៅ​) ខ្ពស់​ពេក ឬ​កន្លែង​ដែលមាន​សំណើម​ខ្ពស់ ។​


​ក្នុង​ការដាំ ជាទូទៅ​គេ​ច្រើន​ដាំ​វា​ដោយ​កូន​ដែល​គេ​បាន​បណ្ដុះ​នៅក្នុង​ផើង ឬ​ក្នុង​ថ្នាល ។ គេ​អាច​សាប​គ្រាប់​ម្ទេស ៥ ក្រាម នៅលើ​ផ្ទៃដី ១ ម៉ែត្រការ៉េ ។ កូន​ម្ទេស​អាច​ដកយក​ទៅ​ដាំ​នៅពេល​វា​មាន​ស្លឹក​ពី ៧ ទៅ ៨ សន្លឹក ។ ការ​ស្ទូង​កូន ឬ​ដាំ​កូន​គួរ​ដាំ​នៅពេល​មេខ​ស្រទុំ ឬ​ល្ងាច​ត្រជាក់ ក្រោយពី​ដាំ​ហើយ​ត្រូវ​ស្រោច​ទឹក​ភ្លាម ដើម្បី​ឲ្យ​ដី​មាន​សំណើម ឫស​ឆាប់​ចាប់​ជាប់​ទៅនឹង​ដី ។

​ចំនួន​ដើម​ដែល​គេ​ច្រើន​និយម​ដាំ គឺ​ពី ១០០០០ ទៅ ១៣០០០០ ដើម​ក្នុង ១​ហិកតា វា​អាស្រ័យ​ទៅតាម​តំបន់ ។

​ការដាំ​ចំរុះ​
​ដំណាំ​ម្ទេស​ប្លោក គេ​អាច​ដាំ​ចំរុះ​បាន​ទិន្នផល​ល្អ​ជាមួយ​ដំណាំ​ប៉េងប៉ោះ ខ្ទឹមបារាំង ពោត ខ្ទឹមស និង​ពពួក​ស្ពៃ ។

​ការលូតលាស់​របស់​រុក្ខជាតិ​
​ជាទូទៅ​គ្រាប់​អាច​ដុះ​ពន្លក​ក្នុង​រយៈពេល​ពី ៦ ទៅ ១៥ ថ្ងៃ​ក្រោយពី​សាប ហើយ​ចាប់​ផ្ដើមចេញ​ផ្កា​ក្នុង​រយៈពេល​ពី ៦០ ទៅ ៩០ ថ្ងៃ បន្ទាប់ពី​សាប ។ រយៈពេល​លូតលាស់​របស់​ដំណាំ​ម្ទេស​ប្លោក ចាប់ពី​ដាំ​រហូតដល់​ប្រមូល​ផល មាន​រយៈពេល​ពី ៤ ទៅ ៧ ខែ អាស្រ័យ​ទៅតាម​ពូជ ។​



​ការប្រមូល​ផល​
ផ្លែ​ម្ទេស អាច​បេះ​បាន​ក្រោយពី​ចេញ​ផ្កា​បាន​រយៈពេល​ពី ៣ ទៅ ៦ អាទិត្យ ។ ចំពោះ​ម្ទេស​ប្លោក​គេ​ប្រមូល​ផល ពេល​ផ្លែ​ខ្ចី ៕