ដំណាំ​កាហ្វេ​រីកដុះដាល​នៃ​ការដាំ​ច្រើន បន្ទាប់ពី​តម្លៃ​ទទួលបាន​គួរសម​

1102
ចែករម្លែក
  • 30
    Shares

​ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: កសិករ​ដែល​ធ្វើ​ការដាំដុះ​ដំណាំ​កាហ្វេ​នៅក្នុង​តំបន់​មួយចំនួន​នា​ខេត្តមណ្ឌលគិរី លែង​ព្រួយ​បារ​ម្មណ៍​លើ​តម្លៃ​លក់​កាហ្វេ​ទៀតហើយ ខណៈដែល​សព្វថ្ងៃ​ក្រុមហ៊ុន​មួយ បាន​ចុះមក​ទទួល​ទិញ​ទិន្នផល​កាហ្វេ​ប​ញ្ជួ​ន​ទៅ​ក្រៅប្រទេស ដោយ​ផ្តល់ជូន​នូវ​តម្លៃ​សមរម្យ​ដល់​កសិករ​។​

​នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះ កសិករ​នៅឯ​ខាង​ស្រុក​ពេ​ជ្រា ថា​តម្លៃ​កាហ្វេ​ស្ងួត​លក់បាន​រហូតដល់​ទៅ​១​ម៉ឺន​រៀល បើ​ធៀប​និង​មួយ​ឆ្នាំមុន​គឺ​លក់បាន​តម្លៃ​ថ្លៃ​បំផុត​ត្រឹមតែ​៧​ពាន់​រៀល​ប៉ុណ្ណោះ​។​
​កសិករ​ឈ្មោះ រ៉ូ​យ ទើប រស់នៅ​ភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា គ្រួសារ​របស់គាត់​មាន​ផ្ទៃដី​ដាំ​កាហ្វេ​ចំនួន​៨​ហិច​តា ហើយ​សព្វថ្ងៃ​កំពុង​ប្រមូល​ផល​។​

​លោក រ៉ូ​យ ទើប បន្តថា កាហ្វេ​ជា​ដំណាំ​មួយ​ប្រភេទ​ងាយស្រួល​ដាំ​នឹង​ថែទាំ មិន​ពិបាក​ដូច​ដំណាំ​ម្រេច​ទេ​។​ចំណែក​រយៈពេល​នៃ​ការប្រមូល​ផល មាន​រយៈពេល​២​ឆ្នាំកន្លះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដាំ​។​
​កសិករ​ដដែល​បាន​បញ្ជាក់ថា តម្លៃ​កាហ្វេ​កាលពី​ឆ្នាំ​២០១៧​បាន​ត្រឹម​៦​ពាន់​រៀល​ទៅ​៧​ពាន់​រៀល​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំនេះ​គាត់​អាច​លក់បាន​តម្លៃ​មួយ​គីឡូក្រាម​រហូតដល់​១​ម៉ឺន​រៀល ចំពោះ​គ្រាប់​កាហ្វេ​ស្ងួត ឯ​គ្រាប់​កាហ្វេ​ស្រស់​វិញ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​៤​ពាន់​រៀល ដែល​បានធ្វើ​ឲ្យ​គាត់​រួម​នឹង​កសិករ​ដទៃទៀត ទទួលបាន​ផលចំណេញ​ច្រើន​ពី​ដំណាំ​នេះ​។​ចំណែក​ទិន្នផល​ដែល​ទទួលបាន គឺ​មួយ​ហិច​តា បាន​គ្រាប់​កាហ្វេ​ស្រល់​ប្រមាណ​៧​ទៅ​៨​តោន បើ​ហាល​ស្ងួត​អាច​នៅសល​ត្រឹម​៤​ទៅ​៥​តោន​។​

​តំណាង​ក្រុមហ៊ុន Coffe Timor ប្រចាំខេត្ត​មណ្ឌលគិរី​លោក​យស ចាន់ថា បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់លោក​បាន​នឹង​កំពុង​បង្កើន​សកម្ម​ភាពចុះ​បង្រៀន នឹង​ជួយផ្តល់​ជា​ដើមទុន​សម្រាប់​បងប្អូន​ប្រជាកសិករ​ដាំ​ដំណាំ​កាហ្វេ បែប​ធម្មជាតិ​ដើម្បី​អាច​នាំ​ចេញទៅ​ក្រៅប្រទេស ហើយ​ទទួលបាន​តម្លៃ​ថ្លៃ​។​

​លោក ចាន់ថា បាន​ឲ្យ​ដឹង​ទៀតថា ក្រុមការងារ​របស់លោក បាន​ចុះ​ធ្វើ​សកម្មភាព​ជួយ​ដល់​ប្រជាកសិករ​ដាំ​កាហ្វេ នៅ​ស្រុក​ពេ​ជ្រា​ដា​រយៈពេល​២​ឆ្នាំ​មកហើយ ដោយបាន​ផ្តល់​ជា​បច្ចេកទេស ឧ​បករ​ណ៏​ប្រើប្រាស់ ដើមទុន រួម​នឹង​ទទួល​ទិញ​គ្រាប់​កាហ្វេ​ពី​កសិករ​ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ​ធម្មតា​។​តែ​បាន​តម្លៃ​ថ្លៃ​សម្រាប់តែ​គ្រាប់​កាហ្វេ​ដែល​ដាំ​ដោយ​គ្មាន​ប្រើ​ជី​កសិកម្ម​គីមី​ប៉ុណ្ណោះ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក យស ចាន់ថា ។​
​តំណាង​ក្រុមហ៊ុន​Caffe Timor បានបង្ហាញ​ពី​ការថែទាំ​កាហ្វេ​គឺ​ចាំបាច់​ត្រូវ​ដើរ​បេះ​ខ្នែង​វា​ដុះ​ចេញពី​មែក និង​ត្រូវ​ស្រោច​ទឹក​នៅ​រដូវប្រាំង​ឲ្យ​បាន​ក្នុង​១​គុម្ព ចំណុះ​ទឹក​១០​ទៅ​២០​លីត្រ ក្នុង​១​ថ្ងៃ ។ បើ​នៅ​រដូវវស្សា​ទឹក​មិនបាច់​ស្រោច​ក៏បាន ព្រោះ​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​សើម​ដី ។ តែបើ​ដី​ស្ងួត​អាច​ស្រោច​ទឹក​៣​ថ្ងៃ​ម្ដង និង​ថែម​ជី​ក្នុង​១​គុម្ព​២​បង្គី​សម្រាប់​ជី​កំ​ប៉ុស្តិ៍​។​

​គាត់​បាន​អះអាងថា ការថែទាំ​កាហ្វេ​ដិតដល់​វា​នឹង​ហុច​ផល​ក្នុង​រយៈពេល​៣​ឆ្នាំ នៅ​ឆ្នាំ​ទី​៤​ទើប​គេ​ចាប់ផ្ដើម​ប្រមូល​ផល​មែនទែន​។ ដើម​កាហ្វេ បើ​គេ​អាច​ថែទាំ​វា​បានល្អ​ស្រោច​ទឹក​ដាក់​ថែម​ជី​គ្រប់គ្រាន់ វា​នឹង​ឲ្យ​ផល​បេះ​ផ្លែ​បាន​រហូតដល់​ជិត​២០​ឆ្នាំ ។ ហើយ​វា​អាច​ផ្តល់​ទិន្នផល​ប្រមាណ​ពី​៣​ទៅ​៦​តោន​ក្នុង​មួយ​ហិកតា​។​

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​លោក សុង ឃាង​បាន​ឲ្យ​ដឹងថា​«​សព្វថ្ងៃ​ផ្ទៃដី​ដាំ​ដំណាំ​កាហ្វេ​ក្នុង​ខេត្ត មាន​សរុប​ចំនួន​២៨៥ ហិកតា ក្នុងនោះ កាហ្វេ​ក្រុមហ៊ុន ចំនួន​១៣៥​ហិកតា ។​ចំណែក​ទីផ្សារ​កាហ្វេ​សព្វថ្ងៃនេះ​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹងថា កំពុងមាន​តម្រូវការ​ខ្ពស់​ដោយសារតែ​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់ដឹង​ច្បាស់​ពី​ផល​ប្រ​យោ​ជ​ន៏​នៃ​ការ​ពិសា​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​គីមី​មាន​ភាពខុសគ្នា​ដូចម្តេច​៕ ល​