ដំណាំ​ខ្ទឹម​ស្លឹក​របស់​ប្រជា​សហគមន៍​នៅ​ឃុំ​ទឹក​ហូត​ផ្គត់ផ្គង់​ទីផ្សារ​បាន​ពី​៣​ទៅ​៤​តោន​ក្នុង​១​ថ្ងៃ

207
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​លោកស្រី​រិត​ចន្ថា​ប្រធាន​សហគមន៍​និង​ជា​ប្រធាន​បណ្តុំ​នៅ​ភូមិ​ត្រពាំង​អំពិល​ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​សហគមន៍​របស់លោក​ស្រី​បាន​ដាំ​បន្លែ​ជាច្រើន​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។​ប៉ុន្តែ​ដំណាំ​ដែល​សហគមន៍​នៅទីនេះ​ដាំ​ច្រើនជាងគេ​គឺ​ដំណាំ​ខ្ទឹម​ស្លឹក​ដែលមាន​ផល​ល្អ ។

​លោកស្រី​បាន​បន្តថា​ការដាំ​ដំណាំ​នៅ​មូលដ្ឋាន​នេះ​គឺ​ត្រូវ​បានផ្តល់​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ក្រៅពី​ការបណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកទេស​មន្ទីរ​បាន​រក​ដៃគូរ​ទីផ្សារ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ជូន​ដល់​កសិករ​ផងដែរ​។​

លោកស្រី​បានបញ្ជាក់​ទៀតថា​ដោយមាន​ការបញ្ជាទិញ​តាម​ទីផ្សារ​និង​មាន​កិច្ចសន្យា​ត្រឹមត្រូវ​នោះ​សហគមន៍​សហគមន៍​នេះ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ក្នុង​១​ថ្ងៃ​ពី​៣​តោន​ទៅ​៤​តោន​។​ចំពោះ​តម្លៃ​វិញ​គឺ​យើង​អនុវត្ត​ទៅតាម​ទីផ្សារ​តែ​នៅ​រៀងរាល់​ខែធ្នូ​តម្លៃ​ខ្ទឹម​ស្លឹក​នេះ ធ្លាក់​ថ្លៃ​ខ្លះ​តែ​មិនយូរ​នោះទេ ។​

​លោកស្រី​រិត​ចន្ថា​បាន​បញ្ជាក់ថា​ចំពោះ​ការ​លើកឡើងថា​កសិករ​ជួប​បញ្ហាលំបាក​ក្នុង​ការរក​ទីផ្សារ​នោះ​គឺជា​ការមិនពិត​នោះទេ​ព្រោះថា​រាល់​ផលិតផល​នៅក្នុង​សហគមន៍​នេះ​គឺ​បានធ្វើ​កិច្ចសន្យា​ទិញ​លក់​រវាង​ឈ្មួញ សហគមន៍​និង បណ្តុំ​អ្នកលក់​ត្រឹមត្រូវ ចំពោះ​តម្លៃ​ឡើង​ចុះ​ទៅតាម​ទីផ្សារ ៕S/​