ដំណាំ​ចេក​នៅ​ខេត្តព្រះវិហារ​អាច​រកចំណូលបាន​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​

612

​(​ព្រះវិហារ​)៖​កាលពី​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៧​លោក​បណ្ឌិត​ហ៊ាន​វណ្ណ​ហន​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដាំ​ដុះ​ដំណាំ​ចេក នៅ​ភូមិ​សា​ម៉ូ​វ សង្កាត់​ប៉ា​ហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។

​លោក​បណ្ឌិត​ហ៊ាន​វណ្ណ​ហន​បាន​កោត​ស​សើរ​និង​ជម្រុញឱ្យមាន​ការដាំ​បន្តទៀត​បើទោះជា​មាន​ជន​អគតិ​មួយចំនួន​តូច​បាន​បំ​ពល់​ព័ត៌មាន​សង្គម​(​វប្បធម៌​លាប​ព័​ណ​ដ៏​ស្មោគ​រោគ​)​ដោយ​បង្ហោះ​សកម្មភាព​កាប់បំផ្លាញចោល​ផ្លែ​ចេក​និង​ចោទថា​តម្លៃ​ចុះ​ទាប​។ នេះ​វា​បង្ហាញ​ពី​សកម្មភាព​ឆោតល្ងង់​បំផុត ដែល​យើង​ក៏​អាច​សន្និដ្ឋានថា​ជា​សកម្មភាព​លួច​បំផ្លាញ​ចេក​ចោល​របស់​កម្មករ​ក៏​ថា​បាន​។

ជាការ​ពិត​តម្លៃ​ចេក​ឡើង​ចុះ​តាម​រដូវ​កាល តាម​ព័ត៌មាន​ផ្តល់ជូន​ដោយ​កសិករ​ដាំចេក​ឈ្មោះ ឌី សុខ​ខឿន និង​ជា​ប្រធាន​សហគមន៍​កសិកម្ម​អូរ​ក្លែង​ពណ៌​បាន​បញ្ជាក់ជូន​ថា​តម្លៃ​ចេក​ទាប​បំផុត​ក្នុង​មួយ​ស្និត​៥០០​រៀល​និង​ខ្ពស់​តម្លៃ​១១០០​ទៅ​១៣០០​រៀល​ដែល​អាច​រកចំណូលបាន​ពី​១.០០០​ទៅ​១.២៥០​ដុល្លារ​មួយ​ហិកតា​ក្នុង​មួយឆ្នាំ​ដោយ​មិន​គិត​បញ្ចូល​ពី​ការលក់​ត្រយូងចេក​នៅឡើយ​ទេ​។

​ដូច្នេះ​បើ​យោងតាម​ទិន្នន័យ​បង្ករ​បង្កើន​ផល​ត្រឹម​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០១៧​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ ផលិតកម្ម​ដំណាំ​ចេក​ទូទាំង​ខេត្ត​អនុវត្តបាន​ចំនួន​៧.១៥៧​ហិកតា​ដែល​អាចឱ្យ​ខេត្ត​នេះ​រកចំណូលបាន​ពី​៧.១៥៧​ទៅ​៨.៩៤៦​ដុល្លារ​មួយឆ្នាំ​និង​ប្រាក់ចំណូល​ឈ្មួញកណ្ដាល​ទទួល​ទិញ​នៅក្នុង​ខេត្ត​ដែល​ថវិកា​ទាំងអស់នេះ​រួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​នេះ​ផងដែរ​។

​លោក​បណ្ឌិត​ហ៊ាន​វណ្ណ​ហន​បាន​បន្ត​ចុះ​ពិនិត្យ ការដាំដុះ​ដំណាំ​ត្រសក់ទ្រើង​របស់​កសិក​រ ឈ្មេះ សុខ កុសល នៅក្នុង​ភូមិ ឃុំ​ដដែល ការដាំដុះ​តាម​បច្ចេកទេស មាន ក្រា​កៅស៊ូ​ផ្លា​ស្ទីក​គ្រប​ដី និង​ប្រើប្រាស់​ប្រព័ន្ធ​ដំណក់ទឹក​ស្រោចស្រប់ ជាដើម​៕S/​ដោយ​៖​សហការី​

​ដំណាំ​ចេក​នៅ​ខេត្តព្រះវិហារ​អាច​រកចំណូលបាន​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​