ដំណាំ​ស្រូវ​នៅ​ខេត្តបន្ទាយមានជ័យ កន្លែង​ខ្លះ​ទទួល​ទឹកភ្លៀង កន្លែង​ខ្លះ​បន្ត​រងគ្រោះ​ដោយ​រាំងស្ងួត

326
ចែករម្លែក

ដោយ:ប​.​ជ័យ /បន្ទាយមានជ័យ ៖ ដំណាំ​ស្រូវប្រាំង​ដើមរដូវ​វស្សា​ឬ​ស្រុ​វ​ស្រាល​បង្កើន​រដូវ​ និង​ស្រូវវស្សា​របស់​ប្រជាកសិករ​នៅ​ឃុំ​ទាំង​៦៥ ​នៃ​ស្រុក​ក្រុង​៩ ​របស់ ខេត្តបន្ទាយមានជ័យ នៅ​កន្លែង​ខ្លះ​បានទទួល​ទឹកភ្លៀង​ឡើង​បិ​ញ តែ​កន្លែង​ខ្លះ​បន្ត​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ដដែល​។​

កាលពី​ចុង​សប្តាហ៍​មុន លោក វ៉េង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវ​ប្រជាកសិករ​ដែល​ជួប​គ្រោះរាំងស្ងួត​នៅ​ខេត្ត​នេះដែរ ។​

មន្ត្រីរដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២២ ​ខែកក្កដា​ថា : ការចុះ​នោះ ដើម្បី​ពិនិត្យវាយតម្លៃ​ស្ថានភាព​អាកាសធាតុ ក៏ដូចជា​រក​វិធី​ដោះស្រាយ​បញ្ហា​ស្រូវ​ប្រជាកសិករ​ដែល​បាន​នឹង​កំពុង​ច្វះ​ទឹក ហើយ​ជួប​គ្រោះរាំងស្ងួត​បង្កឲ្យមាន​ផលប៉ះពាល់ និង​ឈានទៅ​ខូចខាត​។​

ប្រធាន​ម​ន្ទិ​រ​កសិកម្ម​ខេត្ត ក៏​ដូច​អភិបាលខេត្ត​បាន​ជម្រាបជូន​ថា ទោះបីជា​ដំណាំ​ស្រូវ​មួយចំនួន​ដែល​ស្ថិតនៅ​រាយប៉ាយ​លើ​ភូមិ ឃុំ ស្រុក​មួយចំនួន​បាន​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត និង​ឈានទៅ​ខូចខាត​កាលពី​ជិត​២​សប្តាហ៍​មកនេះ ក៏​ប្រែ​ជាមាន​បច្ច័យ​ល្អ​ខ្លះ​វិញ ។​ពោលគឺ​រយៈពេល ២~៣​ថ្ងៃ​មកនេះ នៅ​ភូមិសាស្ត្រ​មួយចំនួន​បានទទួល​ភ្លៀង​ធ្លាក់​ពី​បង្គួរ មក​ច្រើន​ឡើងវិញ ។​

មួយវិញទៀត ក៏បាន​ការអន្តរាគមន៍​របស់​អាជ្ញាធរខេត្ត និង​ម​ន្ទិ​រ​ជំនាញ​ធនធានទឹក​ខេត្ត​បូមទឹក​ស្រោចស្រព​បាន​នៅ​ចំនុច​ខ្លះ​ដែរ ។​

វាលស្រែ​ដែល​ត្រូវបាន​បូមទឹក​ស្ទឹង​ទៅ​សង្គ្រោះ​ទាំងនោះ​ដូចជា​នៅ​ស្រុក​មង្គល​បូរី ,​នៅ​ក្រុង​សិរីសោភ័ណ។ ប៉ុន្តែ​នៅ​ចំណុច​វាលស្រែ​ខ្លះ​នា​ស្រុក​អូរជ្រៅ ,​ស្រុក​ព្រះនេត្រព្រះ ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក ដែល​គ្មាន​ប្រភពទឹក​មិ​អាចជួយ​សង្គ្រោះ​នៅឡើយ ។​

លើកលែងតែ​ប្រវាស់​មេឃ គឺ​ដូចជា​២-៣​ថ្ងៃ​មកនេះ មាន​ភ្លៀង​ធ្លាក់​បង្គរ​និង​ច្រើន​នៅត្រង់​ណេះ​ខ្លះ ត្រង់​ណោះ​ខ្លាំង​ឡើងវិញ​ប៉ុណ្ណោះ។ ពោលគឺ​ធ្វើអោយ​ដំណាំ​ស្រាល​ដើមរដូវ​និង​ស្រូវវស្សា​នៅ​កន្លែង​ខ្លះ​បន្ត​ប្រឈម​ផលប៉ះពាល់​និង​ឈានទៅ​ខូចខាត ។​តែ​នៅ​ចំនុច​ខ្លះ​ខ្វះ​ទឹក បាន​រស់​និង​លូតលាស​ឡើងវិញ។

ប៉ុន្តែ​យោង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​ដូច​អភិបាលខេត្ត​បាន​ចុះទៅពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ឃុំ​ឈ្នួ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ កាលពី​ចុង​សប្តាហ៍​មុន ឃើញថា ដំណាំ​ស្រូវ​ក្រៀម​ស្វិត ងាប់​ប្រែ​ព​ណ័​ទៅជា​ដូច​ភ្លើង​ឆេះ​នោះ គេ​អាច​វាយតម្លៃថា រយៈពេល​១​សប្តាហ៍​ទៀត បើ​មិន​ពុំមាន​ភ្លៀង​ចំ​វាលស្រែ​ទាំង​នោះទេ ស្រូវ​នឹង​ងាប់​១០០% ឬ​ខូចខាត​ទាំងស្រុង ។​

យោង​លោក រុន សុផាន់​ណ្ណា​រ៉ា អនុប្រធាន​ម​ន្ទិ​រ​កសិកម្ម​ខេត្ត និង​លោក​ឈុន ប៊ុន​ថា នាយក​ទីចាត់ការ​អន្តរ​វិស័យ និង​ជាម​ន្ត្រី​លេខា​គណ​:​ក​ម្មា​ធិ​ការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​: ត្រឹម​ថ្ងៃទី​១៧​ខែកក្កដា សប្តាហ៍​មុន ផ្ទៃដី​ស្រូវ​(​ឡើង​ទឹក ធ្ងន់ កណ្តាល ស្រាល​-​ដើមរដូវ​) ប្រមាណ ១៧.៨៤៧​ហិច​តា​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត ​ពោលគឺ​លើ​ផ្ទៃដី​អនុវត្តបាន ២៣៤.៨៧៦​ហិច​តា​ហិច​តា​នៅ​ស្រុក ក្រុង​ខ្លះ​។​

ក្នុងនោះ​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នា​រដូវវស្សា​ឆ្នាំ​២០១៩-២០ នៅ​ស្រុក​មង្គលបុរី​( ៨.១៨៨​ហ​.​ត​, ព្រះនេត្រព្រះ​២.២៤៣​ហ​.​ត ,​ស្រុក​អូរជ្រៅ​១.៦០១​ហ​.​ក្រុង​សិរីសោភ័ណ ៩៥០​ហ​.​ត ស្រុក​ថ្មពួក ៣០១​ហ​.​ត ក្រុង​ប៉ោយប៉ែត ៤.៣៧៥​ហ​.​ត ។​

ទោះយ៉ាងណា មន្ត្រី​ទាំង​២​នាក់​កាលពី​ថ្ងៃទី​២២​ខែកក្កដា​ថ្លែងថា : ទិន្នន័យ​នៃ​ដំណាំ​ស្រូវ​រង​ផលប៉ះពាល់​និង​ប្រឈម​ខូចខាត​មានតែ​ត្រឹម​សប្តាហ៍​មុន​។ មិនទាន់​ធ្វើ​បច្ចុប្បន្ន​ជាថ្មី​ក្នុង​សប្តាហ៍​នេះ​នៅឡើយ​៕B/