ដំណាំ​ស្រូវ​រាប់ម៉ឺន​ហិកតា​នៅ​ខេត្តបាត់ដំបង​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​

741
ចែករម្លែក

​ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបង​៖​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​រាប់ពាន់​ម៉ឺន​ហិកតា​នៅ​ខេត្តបាត់ដំបង​បាននិងកំពុង​ប្រឈម​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​។​ខណៈ​តំបន់​មួយចំនួន​ខ្វះ​ប្រភពទឹក​និង​ភ្លៀង​ធ្លាក់​តិចតួច​បំផុត​ធ្វើឱ្យ​ផល​ស្រូវ​ក្រៀម​ស្វិត​។

​កសិករ​នៅ​ស្រុក​គាស់ក្រឡ​ស្រុក​មោង​ឬ​ស្សី​ស្រុក​រុក្ខ​គី​រី​និង​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ពួកគាត់​ប្រក​បរបរ​ធ្វើស្រែ​នៅលើ​ផ្ទៃដី​ចំនួន​២​ទៅ​៥​ហិកតា​ទទួលផល​បានល្អ​ណាស់នា​ឆ្នាំ​កន្លងទៅ​ព្រោះ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​។​

​ប៉ុន្តែ​ឆ្នាំនេះ​នៅ​ឃុំ​របស់គាត់​មិនមាន​ភ្លៀង​ធ្លា​ក់ជាង​១​ខែ​មកហើយ​ក្នុង​រដូវវស្សា​នេះ​តែបើ​ភ្លៀង​ក៏មាន​តិចតួច​បំផុត​ដែល​ធ្វើឱ្យប៉ះពាល់​ដំណាំ​ស្រូវ រាប់ពាន់​ហិកតា​របស់​អ្នកភូមិ កំពុង​ប្រឈម​នឹង​បញ្ហា​ក្រៀម​ស្វិត ហើយ​បើ​ភ្លៀង​នៅតែ​អូសបន្លាយ​មិន​ធ្លាក់​មកទៀត​។​នៅ​ដើមខែ​កក្កដា​ខាងមុខនេះ​ច្បាស់​ជា​ងាប់​អស់​មិន​​ខាន​ឡើយ ព្រោះ​ពេលនេះ​មានតែ​ប្រឡាយ​អត់​ប្រភពទឹក​ហូរ​ចូល ។​

​លោក​ឡុង​ផលគុណ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​គ្រោះរាំងស្ងួត​នេះដែរ​លោក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​ថា​បញ្ហា​រឿង​ខ្វះខាត​ទឹក​ធ្វើស្រែ​នេះដែរ វា​ស្ទើរ​កើតមាន​គ្រប់កន្លែង​ទៅហើយ​។

ដែល​ការខ្វះ​ទឹក​ទាំងអស់នេះ​មាន​ទៅដល់​បួន​ស្រុក ។​ការបញ្ចូល​ទឹក​នេះដែរ​ខាង​មន្ត្រី​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​និង​បាន​បញ្ជូន​ទឹក​នេះ​ចាប់តាំងពី​ថ្ងៃទី​១៨ ខែឧសភា​មកម្ល៉េះ​។​ការរំដោះ​ទឹក​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើស្រែ​នោះ​គឺ​មិន​ទៅដល់​គ្រប់​ទីកន្លែង​នោះទេ​ដោយ​កន្លងមក​បងប្អូន​យើង​ទប់ទឹក​ដើម្បី​ធ្វើ​កូន​ស្រែប្រាំង​តូចៗ​អញ្ចឹង​ហើយ​បញ្ហា​រឿង​ខ្វះខាត​ទឹក​នេះ​ខាង​មន្ទីរ​និង​មាន​វិធាន​ការបន្ត​។​

​ដោយឡែក​លោក​ឈឹម​វ​ជ្ជ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តបាត់ដំបង​បានបញ្ជាក់​ថា​ករណី​គ្រោះរាំងស្ងួត​រហូតមកដល់​ថ្ងៃនេះ​បាន​ប៉ះពាល់​ស្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ប្រហែល​៣​ម៉ឺន​ហិកតា​ហើយ​។​ប៉ុន្តែ​មិន​បានន័យថា​ខូច​ទាំងអស់​គឺ​គ្រាន់តែ​ប៉ះពាល់​បើសិន​ជាមាន​ភ្លៀង​ធ្លាក់​ក្នុង​ចុងខែ​មិថុនា​និង​ដើមខែ​កក្កដា​ស្រូវ​ទាំងនោះ​អាប​ស្រោចស្រង់​បាន​មូ​យ​ចំនួន​ធំ​។​

​លោក​បាន​បញ្ជាក់ថា​ដំណាំ​ស្រូវ​ដែល​ប៉ះពាល់​ឬ​ងាប់​មួយចំនួន​ដោយសារតែ​ស្រូវ​របស់គាត់​នៅ​ឆ្ងាយ​ពី​ប្រឡាយ​និង​គ្មាន​ប្រភពទឹក​ថែមទៀត​ទើប​មិន​អាចជួយ​សង្គ្រោះបាន​៕S/

​រូប​ថ​តៈ​ដំណាំ​ស្រូវ​ក្រៀម​ស្វិត​តែ​មិនទាន់​ងាប់​ទេ​បើ​មាន​ភ្លៀង​ឆ​សប់ៗ​នេះ​ច​ជួយសង្គ្រោះ​
​បាន​