ដំណឹង​ក្តៅៗ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​

1226
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់ ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន GCG Asia Co., LT បាន​យក​រូបថត និង​ឈ្មោះ​សម្តេច បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែឧសភា ២០១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​កាលពីពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា​ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ​ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិ​ន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ​ត្រូវបាន​ដាក់ចូល​ក្នុង Black List”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បដិសេធន៍​ព័ត៌មាន ដែល​ផ្សាយ​ក្នុង​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ គឺ​មិន​ពិត​ទេ និង​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រកមុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់​។

​សម្តេច​តេ​ជោ សូម​ឲ្យ​ប្រជាពលរដ្ឋ និង​ពាណិជ្ជ​ករទាំង​ក្នុង​និង​ក្រៅប្រទេស មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕ ល​