ដំណឹង​ធូរទ្រូងៈ​ចាប់បាន​ហើយ​កូន​ក្រពើ​ដែល​គេ​ព្រលែង​ថ្ងៃមុន​

399
ចែករម្លែក
ដំណឹង​ធូរទ្រូងៈ​ចាប់បាន​ហើយ​កូន​ក្រពើ​ដែល​គេ​ព្រលែង​ថ្ងៃមុន​(រូបថតអាជ្ញាធរជាតអប្សរា)

ដោយៈ​គូលែន​/​សៀមរាបៈ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​៨​ខែវិច្ឆិកា​នេះ​ថា​កូន​ក្រពើ​ដែល​ព្រលែង​ថ្ងៃមុន ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ​។ បច្ចុប្បន្ន​ក្រពើ​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​យកទៅ​រក្សា​ទុក​នៅ​កន្លែង​ដទៃ​រួចហើយ​ដែរ​។​

​ប្រភព​ដដែល​បន្តថា​ក​រ​ណី​រកឃើញ​នេះ​ដោយ​បុរស​ម្នាក់​ដែល​រស់នៅក្នុង​ខេត្តសៀមរាប ប្រទះឃើញ​កូន​ក្រពើ​អណ្ដែត​ក្នុង​ទឹក​អំឡុងពេល​លោក​កំពុង​ដើរ​ហាត់ប្រាណ​នៅ​តំបន់​នោះ​។ ភ្លាមៗ បុរស​ដែល​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នោះបាន​ចុះ​ចាប់​ដែលមាន​ប្រជាពលរដ្ឋ​និង​នគរបាល​បេតិកភណ្ឌ​មាន​វត្តមាន​ទីនោះ​ដែរ និង​បាន​អញ្ជើញ​មន្ត្រី​ជំនាញ​ផ្នែក​ជលផល​ខេត្ត​មក​ទទួល​សត្វ​ក្រពើ​នោះ​។​

​គួរ​បញ្ជាក់ថា​ដោយសារ​កូន​ក្រពើ​មួយ​នេះ​អភិបាលខេត្ត សៀមរាប​បាន​ណែនាំ​ឲ្យ ក្រុមការងារ​ចម្រុះ រដ្ឋបាលខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ កន្លែង ដែល​បាន​លែង​កូន​ក្រពើ និង​រក​មធ្យោបាយ​ដើម្បី​តាម​ចាប់​កូន​ក្រពើ​តូច បណ្ដោយ ប្រហែល ៤០ សង់ទីម៉ែត្រ ដែលមាន​គេ​លួចបាន​លែង​ចូលក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ប៉ែក ខាងកើត​កាលពី​បី​ថ្ងៃមុន​៕​សរន​

ចាប់បាន​ហើយ​កូន​ក្រពើ​ដែល​គេ​ព្រលែង​ថ្ងៃមុន​(រូបថតអាជ្ញាធរជាតអប្សរា)