ដំណឹង​បឋម​៖ “​អគ្គិភ័យ​កំពុង​ឆាបឆេះ​សាល​មហោស្រព​អង្គរ​”

1401
ចែករម្លែក

​ដោយ៖មុនីរ័ត្ន,គូលែន / សៀមរាបៈ កាលពីម៉ោង៩កន្លះព្រឹកថ្ងៃទី១៦ខែមីនានេះ​អគ្គិភ័យ​បាន​ឆាបឆេះ​សាល​មហោស្រព​អង្គរ ហើយមានការ​អន្តរាគមន៍​ពី​រថយន្ដ​ពន្លត់​អគ្គិភ័យ របស់​អង្គភាព​ពន្លត់ និង​បង្ការ​អគ្គិភ័យ​ខេត្តសៀមរាប ជាច្រើន​គ្រឿង​បាន​ជួយ​បាញ់​ពន្លត់ នៅតែ​មិនទាន់​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​នៅឡើយ​ទេ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទិ​ត្យ ណា​រ៉ុង ស្នងការ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា អគ្គិភ័យ​បាន​កំពុង​ឆាបឆេះ​សាល​មហា​ស្រព​អង្គរ (​រោងកុន​សា​រ៉ា​យ​អណ្តែត​) ផ្លូវ​ទៅ​អង្គរវត្ត ជិត​បុរី​ប្រិ​ម​ប្រិ​យ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង បាន​ចេញទៅ​ជួយ​បាញ់​ពន្លត់​។ ប៉ុន្តែ​នៅ​មិនទាន់​ពន្លត់​បាន​ទាំងស្រុង​ទេ ដោយសារ​អគ្គិភ័យ​កំពុងតែ​ឆេះ​នៅ​ខាងក្នុង​សាល​មហា​ស្រព​។គេសង្កេតឃើញវត្តមានលោកឃឹមប៊ុនសុងអភិបាលខេត្តបានចុះផ្ទាល់ទៅទី​កើតហេតុនេះដែរ។គេពុំទាន់កំណត់បានពីមូលហេតុនៃការឆេះទេ។មិនមានមនុស្សរងគ្រោះក្នុងហេតុការណ៍នេះឡើយ៕​L​/MN