ដំណឹង​ល្អ​សម្រាប់​អ្នក​ឈាម​រាក់​! កៅ​អ៊ា​ក​ពិសេស​បិទ​កុំឱ្យ​មុខ​ឡើង​ក្រហមពេល​ផឹកស្រា​

1256
ចែករម្លែក
  • 3
    Shares

​អ្នកខ្លះ​ឈាមកប់ ទោះជា​ផឹកស៊ី​ច្រើន​ប៉ុណ្ណា​ក៏​នៅតែ​មុខ​ធម្មតា គ្មានអ្វី​ប្រែប្រួល​គួរឱ្យ​កត់ សម្គាល់​ឡើយ​។ ប៉ុន្តែ​សម្រាប់​អ្នកខ្លះ​ឈាម​រាក់​ណាស់ សូម្បី​ផឹកស៊ី​បន្តិចបន្តួច មុខ​ក៏​ឡើង​ក្រហម​ងាំង​បាត់ទៅហើយ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​ផលិត​បាន​កៅ​អ៊ា​ក​ពិសេស​ម្យ៉ាង​ឱ្យ​ឈ្មោះថា Redee សម្រាប់​បិទ​កុំឱ្យ​មុខ​ឡើង​ក្រហម​ពេល​ផឹក​ដែល​គេ​ស្គាល់​ថា Asian glow​។

យោងតាម​ការស្រាវជ្រាវ​បង្ហាញថា ហើយ​ប្រហែល ៤០ ភាគរយ​នៃ​ពលរដ្ឋ​អាស៊ី​បូព៌ា មាន​បញ្ហា​មុខ​ឡើង​ក្រហម ពេល​ផឹកស៊ី​។

​បច្ចុប្បន្ន កៅ​អ៊ា​ក​ប្រភេទ​ថ្មី​នេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​តាម​បណ្តាញ ទំនាក់ទំនង​សង្គម Instagram​។ ចាប់តាំងពី​កៅ​អ៊ា​ក​នេះ​ចាប់ផ្តើម​មាន​លក់​កាលពី​ខែមីនា​មក ពលរដ្ឋ​អាមេរិក ដើមកំណើត​អាស៊ី​រាប់ម៉ឺន​នាក់ និង​សូម្បី​ពួក​ស្បែ​កស​មួយ​ចំនូ​ន​ផង បាន​សរសើរ​មិន​ដាច់​ពិ​មាត់​ថា វា​ពិតជា​ស័ក្តិសិទ្ធិ​មែន ដោយ​និយាយថា វា​ជា​លើក​ទី​១ ហើយ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​ដែល​ពួកគេ​ផឹកស៊ី​មុខ​មិន​ឡើង​ក្រហម​។​

​សូមបញ្ជាក់ថា កៅ​អ៊ា​ក​នេះ​លក់​មួយកញ្ចប់​ដែលមាន ៦ កញ្ចប់​តូច​តម្លៃ ១២ ដុល្លារ ចំណែកឯ​មួយកញ្ចប់​ធំ​ដែលមាន ៣០ កញ្ចប់​តូច​លក់​ក្នុងតម្លៃ ៤០ ដុល្លារ​៕