ដំណឹង​ល្អ​! កម្ពុជា​នឹងមាន​រោងចក្រ​កែច្នៃ​សាច់​ដើម្បី​សង្គ្រោះ​ដល់​កសិករ​

546

ទីផ្សារ​កសិកម្ម​កំពុង​ជួប​បញ្ហា​ប្រឈម​ជារឿយៗ​នា​រយៈពេល​ចុងក្រោយ ជាពិសេស ការនាំ​ចូល​ពី​បរទេស​យ៉ាងច្រើន​លើសលុប ដែល​ធ្វើ​ឲ្យ​កសិករ និង​អាជីវករ​រកស៊ី​ក្នុងរ​បរ​នេះ ជួប​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាង​ត្រដាបត្រដួស និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ស្វែងរក​ដំណោះស្រាយ​យ៉ាង​តក់ក្រហល់​។ ស្របគ្នា​នេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែលជា​សេដ្ឋី​កសិកម្ម និង​ជា​សហប្រធាន​ក្រុមការងារ​កសិកម្ម កសិឧស្សាហកម្ម​ផង​នោះ បាន និង​កំពុង​ព្យាយាម​អូសទាញ​វិនិយោគិន​ក្រៅប្រទេស មក​បង្កើត​រោងចក្រ​កែច្នៃ​សាច់ ដើម្បី​សង្គ្រោះ​ដល់​ប្រជាកសិករ​ខ្មែរ​។​

​យោងតាម​សារ​របស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កលោក​ថា វិនិយោគិន​ពី​ប្រទេស ប៉ូឡូញ កំពុង​សិក្សា​លទ្ធភាព​ក្នុងការ​សាងសង់​រោងចក្រ​កែច្នៃ​សាច់​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​របស់លោក​ឧកញ៉ា ម៉ុង ឫទ្ធី ។ គម្រោង​បង្កើត​ចក្រ​កែច្នៃ​សាច់​នេះ ក្នុង​គោលបំណង​ជួយសង្គ្រោះ​ដល់​កសិករ​កម្ពុជា​យើង​ដែល​កំពុងតែ​ទទួលរង​គ្រោះ​ដោយសារ តែ​ការ នាំចូល​សត្វ​រស់​យ៉ាងគំហុក​ពី​សំណាក់​ប្រទេសជិតខាង​៕ អត្ថបទ​៖Sabay