ដំណើរការ​របស់​EBA គឺមាន​ទិដ្ឋភាព​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ដែល​ចាប់បង្ខំ​ឲ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ នៃ​ភូមិសាស្ដ្រ​នយោបាយ​

376
ចែករម្លែក
  • 370
    Shares

ដោយ​:​វិបុល​/​ភ្នំពេញ ៖ កា​រិ​យ​ល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយបាន​ចាត់ទុក​ដំណើរការ​ព្យួរ ជា​បណ្ដោះអាសន្ន​នៃ​ការអនុគ្រោះ​ពន្ធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ (EBA) មកលើ​កម្ពុជា គឺមាន​ទិដ្ឋភាព​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ដែល​ចាប់បង្ខំ​ឲ្យកម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ នៃ​ភូមិសាស្ដ្រ​នយោបាយ​។​
​ ​
ការចេញ​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បែបនេះ គឺធ្វើឡើង​មួយថ្ងៃ ​បន្ទាប់ពីសេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​អឺរ៉ុប ក្នុងការ​ចាប់ផ្ដើម​នីតិ​វិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​” (EBA) ពី​កម្ពុជា​។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

​​តាមរយៈ​សេចក្ដីថ្លែងការណ៍ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្ដេជ្ញា​តាំងចិត្ត​កសាង​រដ្ឋ​ប្រជាធិបតេយ្យ​មួយ ដោយ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំងអស់ ស្របតាម​គុណ​តម្លៃ និង​ប្រពៃណី​របស់ខ្លួន ប៉ុន្តែ​ក្នុង​ក្របខណ្ឌ​នៃ​នីតិរដ្ឋ ដែល​គ្មាន​នរណាម្នាក់​នៅ​ពីលើ​ច្បាប់​បានឡើយ ទោះបីជា​សកម្មជន​នយោបាយ ឬ​ជា​សមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិល​ក្ដី​។​

​ជាមួយគ្នានេះ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ រវាង​សហគមន៍​អឺរ៉ុប និង​កម្ពុជា អស់​រយៈពេល​២​ទសវត្ស​កន្លង​មក ប្រកបដោយ​ផល​វិជ្ជមាន ប៉ុន្ដែ​ក៏បាន​សម្ដែង​នូវ​ការខកចិត្ត និង​សោកស្ដាយ​បំផុត ចំពោះ​ការចាប់ផ្ដើម​នៃ​ដំណើរ​ការព្យួរ ជា​បណ្ដោះអាសន្ន​នៃ​ការអនុគ្រោះ​ពន្ធ​ទៅកាន់​ទីផ្សារ​អឺរ៉ុប “អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ” (EBA)​។

​ការិយាល័យ​អ្នកនាំពាក្យ បានចាត់ទុក​ការសម្រេចចិត្ត​នេះ គឺមាន​ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ​នៅ​ពីក្រោយ ដែល​ចាប់បង្ខំ​ឱ្យ​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សមរភូមិ នៃ​ភូមិសាស្ដ្រ​នយោបាយ​។ កម្ពុជា ការពារ​ខ្លួន​ជាដាច់ខាត​ក្នុង​ជម្រើស​ជា​តួអង្គ បម្រើ​ភូមិសាស្ដ្រ​នយោបាយ​នេះ ទោះបីជា​ស្ថិតនៅក្នុង​សម្ពាធ ជាយថាហេតុនៃ​រូបភាព​ណាមួយ​ក៏ដោយ​។

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​នូវតែ​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​ការគោរព​ប្ដូរផ្ដាច់​នូវ​ឆន្ទៈ​មហាជន​ភាគច្រើន​លើសលប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បានបង្ហាញ​នូវ​ការទទួលខុសត្រូវ​លើ​ជោគវាសនា​របស់​ប្រទេសជាតិ​ដោយ​ខ្លួនឯង តាមរយៈ​ការបោះឆ្នោត​ជា​សាកល​នៅ​ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ (៨៣.០២% អ្នក​ចេញទៅ​បោះឆ្នោត​)​។ នេះ​ជា​សក្ខីភាព​នៃ​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ឆ្លើយតប​ចំពោះ​ភាព​ឯករាជ្យ និង​ម្ចាស់ការ​របស់​ប្រជាជាតិ​អធិបតេយ្យ​មួយ​។​

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សម្ដែង​នូវ​មោទនភាព នៃ​ការពិសោធ​ជា​ប្រវត្តិសាស្ដ្រ ដែលជា​មរតក​ប្រកបដោយ​តម្លៃ​ខ្ពស់​របស់​ប្រជាជាតិ​យើង បាន​ឆ្លងកាត់​ការលំបាក និង​ឧបសគ្គ​ដ៏​ធំធេង ចាប់តាំងពី​ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ននេះ ក្រោម​ម​គ្គុ​ទេសភាព​ដ៏​ទន់ភ្លន់ និង​ម៉ឺងម៉ាត់ របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​កម្ពុជា​ទទួលបាន​លទ្ធផល​វិជ្ជមាន​ជាទី​គាប់ចិត្ត ស្ដែង​ចេញពី​មូលដ្ឋានគ្រឹះ​នៃ​សាមគ្គីភាព ឯកភាព និង​សន្ដិភាព ក្នុងទិសដៅ​ឯករាជ្យ និង​ម្ចាស់ការ​។

​​ការិយាល័យ​នេះ បាន​អះអាង​ទៀតថា ដំណើរការ​នៃ​បរិបទ​EBA គ្រាន់តែ​ស្ថិតនៅក្នុង​ភាព​អន្ដរកាល​នៃ​ការអភិវឌ្ឍ​ប៉ុណ្ណោះ ហើយ​ផលចំណេញ​ប្រកបដោយ​ភាព​វិជ្ជមាន និង​ចីរភាព​ខ្ពស់ ដែលជា​ទំព័រ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ថ្មី​មួយទៀត​របស់​ប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ឱកាស​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​សេរីភាព​ពិតប្រាកដ​ពី​ការជ្រៀតជ្រែក និង​រំខាន​ពី​ក្រុម​អ​មិ​ត្ដ​ជិត​ឆ្ងាយ​៕B/