ដំណើរការ​លាប​គំនូសចរាចរ​លើ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

239

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ថ្មីៗ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​លាប​គំនូសចរាចរ​លើ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​និង​លាប​ទាំង​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ថែមទៀត ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ការលើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ផងដែរ ដោយសារ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ជា​ផ្លូវ​មួយ​ដ៏​សំខាន់​ដែល​ភ្ញៀវ​អន្តរជាតិ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ជាប្រចាំ​។​
​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​នេះ​ថា ការ​លាប​គំនូសចរាចរ​លើ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី បានចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣០ មីនា​២០១៨​ខាងមុខនេះ​។​
​លោក​បន្តថា​៖​ការ​លាប​គំនូសចរាចរ​នេះ​គឺ​ម្យ៉ាង​ដើម្បី​ជួយ​សម្រួល​ចរាចរ ការបែងចែក​ផ្លូវ​ធ្វើចរាចរ​រវាង​រថយន្ត​និង​ម៉ូតូ និង​ម្យ៉ាងទៀត​ក៏​ដើម្បី​ជាការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​មួយចំណែក​ផងដែរ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ជាពិសេស​នោះ ដោយសារ​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ ជា​ផ្លូវ​មួយ​ដ៏​សំខាន់​ដែល​ភ្ញៀវ ជាតិ​អន្តរជាតិ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ជាប្រចាំ​នោះ​៕