ដំណើរការ​លែងលះ​រប​ស់​ប្រ៊ែ​ត​ភី​ត​និង​ចូ​លី​អាច​អូស​បន្លាយពេល​យូរ​ជាង​ចំណងអាពាហ៍ពិពាហ៍​រប​ស់​តារា​ទាំង​២ និង​បណ្តាលឱ្យ​អ្នក​ទាំង​២​ខាត ៥ លាន​ដុល្លារ​ហើយ​

983
ចែករម្លែក
  • 12
    Shares

​កូនៗ ៦ នាក់​របស់​តារា​ទាំង​២ ដែលមាន​ទាំង​កូនបង្កើត​និង​កូនចិញ្ចឹម តែង​ជា​ចំណុច​សំខាន់បំផុត​នៃ​ជីវិត​របស់​ពួកគេ​។​

​តើ​អ្នកណា​អាច​បំភ្លេចបាន​ទៅ​ពេល​កូនៗ​ទាំងនោះ​ត្រូវបាន​អនុញ្ញាតឱ្យ​លេង​ម៉ូត​គំនូរ Doodle នៅលើ​ស្បៃ​រៀបការ Versace របស់​ម្តាយ​ពួកគេ នៅពេលដែល​ឪពុកម្តាយ​ភាគច្រើន​បង្ខាំង​កូនៗ​នៅក្នុង​បន្ទប់​ចាក់សោ​នោះ​។​

​អ៊ែន​ជែ​ល​លី​ណា ចូ​លី បាន​និយាយប្រាប់​ទស្សនា​វ​ដ្តី Hello! ដើម្បី​កត់សម្គាល់​អំពី​មង្គលការ​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៤ យ៉ាង​ដូច្នេះ​ថា “​វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ ដែល​បាន​រៀបការ​។ កូនៗ​ពិតជា​សប្បាយចិត្ត​ណាស់​”​។​

​គ្រានោះ ប្រ៊ែ​ត​ភី​ត​បាន​បន្ទរ​តាម​ចូ​លី​ដែរ ដោយ​និយាយថា “​យើង​មិនដែល​ដឹង​ទេ​ថា​តើ​វា​មានន័យ​កម្រិតណា​ចំពោះ​កូនៗ​”​។​

​ប៉ុន្តែ​ឥឡូវ​ចំណងអាពាហ៍ពិពាហ៍​រយៈ​ពេល​ខ្លី​របស់​តារា​ទាំង​២​កាន់តែ​មិន​ច្បាស់លាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិនដឹងថា​នឹង​ចប់​គ្នា​ដាច់ស្រេច​នៅពេលណា​។​

​អស់​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ​ចាប់តាំងពី​ចូ​លី​បានប្រកាស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៦ ថា នាង​បានដាក់​ពាក្យបណ្តឹង​លែងលះ ឥឡូវ​គូស្នេហ៍​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​នៅក្នុង​អ្វីដែល​ច្បាស់​ជា​ក្លាយ​ជាការ​លែងលះ​ដ៏​ជូរចត់​និង​គួរឱ្យ​អាណិត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ហូលីវូដ​។​

​ប្រសិនបើ​រឿង​កំ​ប៉ិច​កំប៉ុក​ចេះតែ​កើតឡើង​មិនចេះ​ឈប់​របៀបនេះ នោះ​ប្តី​ប្រពន្ធ​នេះ​នឹង​បន្ត​ដំណើរការ​លែងលះ​យូរ​ជាង​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ពួកគេ​ទៅទៀត​។​

​ហើយ​បើទោះបីជា​ការពិត​ដែលថា ការចំណាយ​ផ្នែក​ច្បាប់​មាន​ចំនួន ៥ លាន​ដុល្លារ​រវាង​អ្នក​ទាំង​២​ក្តី ក៏​នៅតែ​មិនទាន់មាន​សញ្ញា​នៃ​កិច្ចព្រមព្រៀង​ណាមួយ​នៅឡើយ​ទេ​។​

​ប្រភព​មួយ​ដែល​ដឹង​អំពី​ដំណើរការ​លែងលះ​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​នៅ​សប្តាហ៍​នេះ​ថា ប្រ៊ែ​ត​ភី​ត​មិន​រំពឹងថា ភាពជាប់គាំង​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​នៅពេល​ឆាប់ៗ​នោះទេ​។​

​ប្រភព​នោះបាន​និយាយថា “​ហេតុអ្វី​បានជា​អ៊ីចឹង​? ព្រោះ​ពួកគេ​ទាំង​២​មិន​ឯកភាពគ្នា​លើ​អ្វីៗ​គ្រប់យ៉ាង​”​។​

​ចំណុច​សំខាន់​នៃ​ភាពជាប់គាំង​នេះ គឺ​ទាក់ទង​នឹង​ការ​ឃុំគ្រង​កូន​ទាំង​៦​នាក់​របស់​ពួកគេ ដោយ​ចូ​លី​ចង់​មើលថែ​ផ្តាច់មុខ​តែម្នាក់ឯង​។

​មិត្តភក្តិ​ម្នាក់​របស់​ប្រ៊ែ​ត​បាន​អះអាងថា ចូ​លី​នៅតែ​ស្រឡាញ់​ប្រ៊ែ​ត ភី​ត តែ​នាង​ខឹង​ដែល​ភី​ត​ចង់ឱ្យ​នាង​ចាក​ចេញពី​ជីវិត​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

ប្រ៊ែ​ត​ភី​ត និង​ចូ​លី លែងលះគ្នា ២ ឆ្នាំ​ហើយ​មិនទាន់​ដាច់ស្រេច​នៅឡើយ