ដំណោះស្រាយ​សម្រាប់​អ្នក​ឧស្សាហ៍​ឈឺ​កដៃ និង​ដៃ ពិសេស​អ្នក​ប្រើ​កុំព្យូទ័រ​យូរ​ក្នុង​មួយថ្ងៃៗ​

939

​ការ​ឈឺដៃ និង​ដៃ ជារឿយៗ​បណ្តាលមកពីរ​បួ​សក​ដៃ ឬ​ការធ្វើ​ចលនា​ដូចគ្នា​ម្តង​ហើយ​ម្តងទៀត ជាពិសេស​បុគ្គលិក​ការិយាល័យ និង​អ្នក​ប្រើ​កុំព្យូទ័រ​យូរ​ម៉ោង​ក្នុង​មួយថ្ងៃៗ​។ មនុស្ស​គ្រប់រូប ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ទាក់ទង​ការប្រើ​កុំព្យូទ័រ​ជា​រៀងរាល់ថ្ងៃ និង​កម្មករសំណង់​ដែល​ប្រើ ម៉ាស៊ីន​ញ័រ គឺ​ងាយ​នឹង​ឈឺដៃ និង​កដៃ​។ ការ​សម្រាក និង​ពង្រឹង​កដៃ​របស់​អ្នក​អាចជួយ​កាត់បន្ថយ ការឈឺ​ចាប់បាន​ខ្លះៗ​។​

​ដំណោះស្រាយ និង​វិធីសាស្ត្រ​បំបាត់​ការឈឺចាប់​

​ជំហាន​ទី ១
​ផ្លាស់ប្តូរ​របៀប​ធ្វើការ និង​សម្រាក​ជា​ញឹកញាប់​។ នៅពេល​អ្នក​វាយ​នៅលើ​កុំ​ព្យូ​រ​ទ័​រ កដៃ​របស់​អ្នក​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដដែលៗ ដូច្នេះ ចូរ​កំណត់​ម៉ោង និង​សម្រាក​ដៃ​របស់​អ្នក​រៀងរាល់ ៣០ នាទី ដើម្បី​បន្ធូរ​សម្ពាធ​ដៃ និង​អារម្មណ៍​តានតឹង​។​

​ជំហាន​ទី ២
​បង្វិល បត់ ឬ​ម៉ាស្សា​កដៃ និង​ដៃ​របស់​អ្នក​តិចៗ នៅពេល​អ្នក​កត់សម្គាល់​ឃើញ​ការឈឺចាប់​។​

​ជំហាន​ទី ៣
​ការ​ស្អំ​កញ្ចប់​ទឹកកក​លើ​ដៃ​ដែល​រងរបួស ឬ​ហើម​ក៏​អាចជួយ​បាន​ផងដែរ​។​

​ជំហាន​ទី ៤
​ធ្វើ​លំ​ហាត់ប្រាណ​ដៃ និង​កដៃ​របស់​អ្នក ដូច​ការហាត់​ប្រាណ​រាងកាយ​ទាំងមូល​ផងដែរ​។​

​ជំហាន​ទី ៥
​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ នៅពេលដែល​អ្នក​មានកា​រ​ឈឺចាប់​។​

​ហើយ​យើងខ្ញុំ​សូម​ណែនាំ​បងប្អូន​នូវ​ថ្នាំ​បំបាត់​ការឈឺចាប់​ដ៏​ល្អ​មួយ គឺ គី​ណា​ល់ ©​។ ថ្នាំ​គី​ណា​ល់ © អាចជួយ​អ្នក​ក្នុងការ​គ្រប់គ្រង​ការឈឺចាប់​នានា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ថ្វីបើ​អ្នក​អាច​ញ៉ាំ​ថ្នាំ​នេះ​ដោយ​គ្មាន​វេជ្ជបញ្ជា ប៉ុន្តែ សូម​ធានាថា អ្នក​បាន​អនុវត្តតាម​ការណែនាំ និង​កម្រិត​ថ្នាំ​ទាំងអស់​នៅលើ​សំបក​វេច​ខ្ចប់​។ ប្រសិនបើ​ការឈឺ​កដៃ​របស់​អ្នក​មិន​ប្រសើរ​ទេ សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក សម្រាប់​ការពិនិត្យ និង​ជម្រើស​នៃ​ការព្យាបាល ដែល​ស័​ក្ត​សម​សម្រាប់​អ្នក​៕ ដោយ: www.health.com.kh / ​អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​