ដំបូន្មាន​មួយចំនួន​របស់​អ្នកជំនាញការ​អាមេរិក ដើម្បី​បង្ការ​ខ្លាញ់​រុំ​ថ្លើម​

2022
ចែករម្លែក
  • 25
    Shares

​អ្នកជំនាញការ​ខាង​ជីវជាតិ ល្បីឈ្មោះ​អាមេរិក អ្នកស្រី គ្រី​ស្ទិ​ន គៀត​ផា​ទ្រិ​ក (Kristin Kirkpatrick) នៅ វិទ្យាស្ថាន គ្លី​និ​ច​សុខមាលភាព ក្លេ​វ័​ឡែ​ន (Cleveland Clinic Wellness Institute) នៅ​រដ្ឋ​អូ​យ៉ូ ( Ohio) បានឱ្យដឹងថា ថ្លើម ជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ​ក្នុង​សរីរាង្គ មនុស្ស ប៉ុន្តែ ១/៣ នៃ​អ្នក​កើត​ជំងឺ​ខ្លាញ់ រុំ​ថ្លើម មិន​ដោយសារ​ស្រា (NAFLD) សំខាន់​គឺ​ដោយសារ​លើស​ទម្ងន់ និង របៀបរបប​រស់នៅ​មិន​ត្រឹមត្រូវ ។ ជំងឺ នេះ​អាច​វិវត្តន៍​រីកចម្រើន​អាក្រក់​ជាង បណ្តាលឱ្យ​ក្រឹ​ន​ថ្លើម​, ខ្សោយ​ថ្លើម​, និង មហារីក​ថ្លើម ។​
​ ​
​ដើម្បី​ធានា​ឱ្យ​ថ្លើម​របស់​អ្នក ល្អប្រសើរ ហើយ​អាច​បង្ការ​គ្រប់​ជំងឺថ្លើម លោកស្រី គ្រី​ស្ទិ​ន គៀត​ផា​ទ្រិ​ក បានផ្តល់ ដំបូន្មាន​៦​ខាងក្រោម​នេះ​៖

១- កុំ​អង្គុយ​មួយកន្លែង​
​ហាត់ប្រាណ​ពុំ​ត្រឹមតែ​ជា​ទម្លាប់ ល្អ​តែ​នៅ​ជា​កូនសោ​បង្ការ​គ្រប់​ជំងឺ ទាក់ទង​នឹង​ថ្លើម ។ ការស្រាវជ្រាវ បង្ហាញថា មិនចាំបាច់​ត្រូវ​រៀប​ផែនការ លម្អិត​សម្រាប់​ការហាត់​ប្រាណ​, អ្នក គ្រាន់តែ​លៃ​ពេល​ដើរ ឱ្យបាន​គ្រប់ពេល គ្រប់កន្លែង នោះ​អាចជួយ​បង្កើន​មុខងារ ថ្លើម​ឱ្យ​ល្អជា​និច្ច ។​
​ ​
២- បញ្ចុះទម្ងន់​, បន្ថយ​ខ្លាញ់ តំបន់​ចង្កេះ​
​ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ ២០១៦ រកឃើញថា ស្ត្រី​មាន​ទំហំ​ចង្កេះ ជាង​៩០​សង់ទីម៉ែត្រ និង​បុរស​ធំ​ជាង ១០១​សង់ទីម៉ែត្រ មាន​ហានិភ័យ​កើត ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ខ្ពស់ ។ ហានិភ័យ​នេះ​ពុំ ត្រឹមតែ​ចំណុះ​ទៅ​លើស​ន្ទ​ស្សន៍ រាងកាយ (BMT) ឬ កម្រិត​ធាត់​, តែ​វា នៅ​ពាក់ព័ន្ធ​ដល់​បរិមាណ​ខ្លាញ់​ផ្តុំ​នៅ ចង្កេះ ។​
​ ​
៣- ទទួលទាន​កាហ្វេ​សុទ្ធ​
​កាហ្វេ​ពុំ​ត្រឹមតែ​អាច​បន្ថយ ហានិភ័យ​ខ្លាញ់​រុំ​ថ្លើម តែ​នៅ​អាច​បង្កើន សុខភាព​ឱ្យ​ថ្លើម ។ អ្នកស្រាវជ្រាវ​រក ឃើញថា ទទួលទាន​កាហ្វេ​អាចជួយ បន្ថយ​ហានិភ័យ​ក្រឹ​ន​ថ្លើម ។​
​ ​
៤- បន្ថយ​ការទទួល​ទាន ស្ករ​
​មាន​កត្តា​ហានិភ័យ​ជាច្រើន បណ្តាលឱ្យ​ខ្លាញ់​រុំ​ថ្លើម​, ក្នុងនោះ​ស្ករ ក៏​ត្រូវបាន​ចាត់ទុកជា​មូលហេតុ​មួយ ។ ស្ករ ហ្រ៊ុ​យ​តូ​ស សំខាន់​ត្រូវបាន​បំប្លែង តាមរយៈ​ថ្លើម ធ្វើឱ្យ​ជាតិ​ខ្លាញ់​ប្រមូលផ្តុំ ក្នុង​ថ្លើម​, កើន​ហានិភ័យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម មិន​ដោយសារ​ស្រា ។​
​ ​
៥- បំពេញបន្ថែម​ល្មៀត​, ម្សៅ​ការី ទៅក្នុង​របប​អាហារ​
​សារជាតិ កូ​កា​មីន (Curcumin) ក្នុង​ល្មៀត ដើរតួនាទី​យ៉ាងសំខាន់ ក្នុង ការបន្ថយ​អប្បបរមា​ឥទ្ធិពល​អាក្រក់ របស់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​បញ្ហា​អំពី ថ្លើម​ផ្សេងៗ ។ ប៉ុន្តែ​ការស្រាវជ្រាវ រកឃើញថា សារធាតុ​នេះ ពុំមែន​ពេល ណា​ក៏​ត្រូវបាន​ស្រូបយក​ល្អ​នោះទេ ។ លោកស្រី​បាន​ទូន្មាន​ថា គួរប្រើ​ម្សៅ​ការី​ជួយ​សរីរាង្គ ស្រូបយក​ល្អ​ជាង និង​មាន​ប្រយោជន៍​សម្រាប់​ថ្លើម ។​

៦- បរិភោគ​ឱ្យបាន​ច្រើន អាហារ​ផ្ទុក Omega-3
​ប្រភព Omega-3 ទាំងអស់​ក្នុង អាហារ​សុទ្ធ​តែមាន​ប្រសិទ្ធភាព​បង្កើន មុខងារ​ថ្លើម​។ អាហារ​សម្បូរ Omega-3 រួមមាន​ត្រី​សាល់​ម៉ុ​ន​, គ្រាប់​ជី​, ត្រី​សា​ឌី​ន​, គ្រាប់ Walnuts…​និង​បណ្តា​ផលិតផល ពី​សណ្តែកសៀង ៕ ប្រែ​សម្រួល​: រតនៈ​