ដំរីទឹក​ជួយ​ជីវិត​គោព្រៃ​ពី​ចង្កូម​ក្រពើ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

480

វា​ពិតជា​រឿង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​ដំរីទឹក​ស្រេកឃ្លាន​ពីរ​ក្បាល​បាន ស្ទុះ​ទៅ​ជួយសង្គ្រោះ​ជីវិត​គោព្រៃ​ពី ចង្កូម​ក្រពើ ហើយ​បន្ទាប់មក​បែរជា ប៉ុនប៉ង​សម្លាប់​គោ​នោះ​ធ្វើជា​ចំណី​របស់ ពួកវា​ទៅវិញ​។​
​ ​
​រូបភាព​វីដេអូ​ដ៏​អស្ចារ្យ​នេះ​ថត បាន​បុរស​ចូលនិវត្តន៍​ម្នាក់​ឈ្មោះ មឺ​វីន​វ៉ាន​វី​ក (Mervyn Van Wyk) អាយុ ៧២​ឆ្នាំ​នៅ​ឧទ្យាន​គ្រូ​ហ្គើ (Kruger Park) ប្រទេស​អាហ្វ្រិក​ខាងត្បូង​អំឡុងពេល គាត់​កំពុង​ដើរ​កម្សាន្ត នៅ​ឧទ្យាន​នេះ ជាមួយ​ភរិយា​របស់គាត់​ឈ្មោះ​តុ​ក​គី (Tokkie)​។

​គាត់​និយាយថា ដំរីទឹក​ទាំងពីរ ក្បាល​នេះ​បាន​ជួយ​គោព្រៃ​ពី​ចង្កូម​ក្រពើ ប៉ុន្តែ​បែរជា​តាម​ពីក្រោយ​គោ​នោះ​ក្នុង បំណង​សម្លាប់​វា​ជា​ចំណី​។​ជា​សំណាងល្អ គោព្រៃ​បានគេច​ខ្លួន​រួច​ដោយ​សុវត្ថិភាព ៕ ប្រែ​សម្រួលៈ ខុម​