ដំរី​ចាស់ជរា​មួយ​ក្បាល​បាន​ស្លាប់​នៅ​ដែន​ជម្រក​អភិរក្ស​គូលែន​-​ព្រហ្ម​ទេព​

457

​(​ឧ​ត្ត​រ​មានជ័យ​)៖​ក្នុងចំណោម​សត្វ​ដំរី​បួន​ក្បាល កំពុង​អភិរក្ស​មាន​សត្វ​ដំរី​ញី​មួយ​ក្បាល​បាន​ស្លាប់​ដោយសារ​តែមាន​អាយុកាល​ចំណាស់​មាន​ឈ្មោះថា ខាំ​លីន ដែល​រស់នៅក្នុង​តំបន់​អភិរក្ស​បរិស្ថាន​គូលែន​-​ព្រហ្ម​ទេព ក្នុងភូមិ​អូ​តា​ម៉ែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​លោក ដាយ​រី​ច ថូ​ម​សាន់ (Darrick Thomson) ជា​ជនជាតិ​អូស្ត្រាលី ដែលជា​ម្ចាស់​អភិរក្ស​ដំរី បាន​ឲ្យ​ដឹងថា ដំរី​ញី​ឈ្មោះ ខាំ​លីន បាន​ស្លាប់​កាលពី​ល្ងាច​ម៉ោង​៥ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧ ដែលមាន​អាយុ​ជាង ៨០​ឆ្នាំ​ហើយ​។​លោក​បន្តថា ដំរី​ខាំ​លីន រួម​នឹង​សត្វ​ដំរី​ញី ៣​ក្បាល​ទៀត ដែល​គាត់​បាន​ទិញ មកពី​ខេត្ត​មណ្ឌល​គី​រី ចំនួន ២​ក្បាល និង​ខេត្តរតនគិរី ចំនួន ២​ក្បាល នៅក្នុង​អំឡុង​ឆ្នាំ​២០១២ ដើម្បី​ធ្វើការ​អភិរក្ស និង​សិក្សា ពី​របៀប​រស់នៅ​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក​រៀបចំ​នៅ​ទីតាំង​តំបន់​បរិស្ថាន​ដែន​គូលែន​-​ព្រហ្ម​ពេ​ទ ស្ថិតនៅ​ប៉ែក​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា ដោយសារ​ជំងឺ​ចាស់ជរា ខាំ​លីន មាន​អាកា​រៈ​ធ្ងន់​ដើរ​មិន​រួច​អស់​រយៈពេល​ជាង មួយអាទិត្យ​មកហើយ ដែល​ក្រុម​ជំនាញ​ពេទ្យសត្វ មកពី​ប្រទេស​ថៃ ប្រចាំការ​នៅ​តំបន់​អភិរក្ស បាន​ខិតខំ​ព្យាយាម ព្យាបាល​យ៉ាងណាក្តី តែ​ក៏​មិនអាច​ជួយ​បាន​។​

​លោក ដាយ​រី​ច ថូ​ម​សាន់ (Darrick Thomson) បាន​បន្ថែមថា លោក​មានការ​សោកស្តាយ​ចំពោះ​ដំរី​ខាំ​លីន ដែល​លោក​អស់​សមត្ថភាព ក្នុងការ​ជួយសង្គ្រោះ​ដោយសារតែ​វ័យចាស់​ជរា​ពេក​។​សាកសព​ដំរី​ខាំ​លីន​លោក​បានរៀបចំ​កប់​ទុក​នៅក្បែរ​ស្នាក់ការ​អភិរក្ស និង​និមន្ត​ព្រះសង្ឃ សូត្រមន្ត​ប​ង្ស្កុ​ល​ទៅតាម​ប្រពៃណី​ខ្មែរ​ទៀតផង ៕S/​ដោយ​៖​ហូ​សាន់

​ដំរី​ចាស់ជរា​មួយ​ក្បាល​បាន​ស្លាប់​នៅ​ដែន​ជម្រក​អភិរក្ស​គូលែន​-​ព្រហ្ម​ទេព​(រូប៖វ៉េបសាយ)