ដំរី​ញី​ព្រៃ​មួយ​ក្បាល​បង្ហាញ​វត្ត​មាននៅ​ភូមិ​រំដួល​ចាស់​កៀក​ជាប់​ព្រំដែន​ថៃ​

1307
ចែករម្លែក
ដំរី​ញី​មួយ​ក្បាល​លេចមុខ​នៅ​ម្តុំ​ប្រាសាទ​ពោធិ៍​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​រូប​ប្រជាជន​)​

ដោយៈ​ប​.​ជ័យ​-​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ដំរីព្រៃ​ញី​មួយ​ក្បាល​បានបង្ហាញ​វត្ត​មាននៅ​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ឃុំ​នេះ​ស្ថិត​ឈមមុខ​នឹង​ជួរ​ភ្នំ​ដងរែក​និង​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រ៉ាំ ប្រទេស​ថៃ ។​សត្វ​ដំរី​នេះ​បាន​បង្ហាញ ខ្លួន​ចាប់ពី​ព្រឹក​ថ្ងៃទី​២២​មេសា​​រហូតមកដល់ ព្រលប់​ថ្ងៃ​ដដែល​នេះ​សត្វ​ដំរី​នោះ​ពុំទាន់​ទៅណា​នៅឡើយ​។​គេ​ជឿថា​សត្វ​ដំរី​នេះ​អាចជា​ដំរី​ដែល​ឆ្លង​មកពី​ប្រទេស​ថៃ​។​

ពលរដ្ឋ​នៅ​ភូមិ​រំដួល​ចាស់​ប្រាប់​អ្នកកាសែត​ថា​ដំរី​ញី​វ័យ​ចំណាស់​នោះ​អាច​ចុះ​ពី​ជួរ​ភ្នំ​ដងរែក​និង​ព្រៃ​ឧទ្យាន​ជាតិ​ថៃ​កាលពី​យប់​ថ្ងៃទី​២១​មេសា​ហើយ​អ្នកភូមិ​ខ្លះ​បាន​ទៅ​ចម្ការ​ដំឡូង​បានឃើញ​វា​នៅ​ម្តុំ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២២​ខែ មេសា​ដោយ​វា​ចូលមក​ទឹកដី​កម្ពុជា​ម្តុំ​ប្រាសាទ​ពោធិ​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​។​

​មកទល់​ព្រលប់​ថ្ងៃទី​២២​មេសា​នេះ​អ្នកស្រុក​និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​បន្ទាយឆ្មារ (​ស្រុក​បន្ទាយ​អម្ពិល​) និង​កងកម្លាំង​ចម្រុះ​ឲ្យ​ដឹងថា ដំរី​នោះ​បន្ត​ស្ថិតនៅ​ម្តុំ​នោះ​នៅឡើយ​។​

សូម​រំលឹកថា​កាលពី​ខែកុម្ភ​:​និង​ដើម​ខែមីនា​កន្លងទៅ​មាន​ដំ​រំ​ញី​មួយ​ក្បាល​បាន​ចូលមក​ប្រទេស​កម្ពុជា​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​,​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​រួច​បាន​ព្រេច​ឲ្យ​របួសធ្ងន់​ស្ត្រី​អ្នកស៊ីឈ្នួល​កាប់​ដំឡូង​ម្នា​ក់នៅ​ឃុំ​អម្ពិល​៥​ដើម​ស្រុក​ប​វេ​ល រួច​វា​លុកលុយ​ស្រុក​ភ្នំព្រឹក ហើយ​បាន​ត្រឡប់​ចូលទៅ​ព្រៃ​ប្រទេស​ថៃ​វិញ នៅ​១០​ថ្ងៃ​ក្រោយមក​៕MN

ដំរី​ញី​មួយ​ក្បាល​លេចមុខ​នៅ​ម្តុំ​ប្រាសាទ​ពោធិ៍​ភូមិ​រំដួល​ចាស់​ឃុំ​អម្ពិល​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​រូប​ប្រជាជន​)​