ដំរី​ដើរ​ភ្លេច​មើល​ក្រោម ធ្លាក់ចូល​អណ្ដូង​យ៉ាងជ្រៅ​ស្រែក​ឱ្យគេ​ជួយ

308
ចែករម្លែក

ដំរី​មួយ​ក្បាល​បាន​ធ្លាក់ចូល​អណ្ដូង​ដែលមាន​ជម្រៅ​ដល់​ទៅ ៧ ម៉ែត្រ ធ្វើឱ្យ​វា​រង​ការ ភិតភ័យ​យ៉ាងខ្លាំង បានត្រឹមតែ​ស្រែក​ឱ្យគេ​ជួយ ហើយ ជា​សំណាងល្អ​សំឡេង​ស្រែក ខ្លាំងៗ​របស់​វាពី​បាត​អណ្ដូង​ត្រូវគេ​ឮ​។
​ ​
ទាហាន ដែល​ឈរជើង​នៅ​បន្ទាយ​ក្បែរ​កន្លែងកើតហេតុ​បាន​ស្ដាប់ឮ​សំឡេង​សត្វ ស្រែក ហើយក៏​ដើររក​មើល ស្រាប់តែ​ឃើញ​ដំរី​នេះ​តែម្ដង​។ ដោយសារតែ​អណ្ដូង​ជ្រៅ ពេក ហើយ​ម្យ៉ាង​វា​ជាស​ត្វ​ធំ ពួកគេ​បាន​ប្រើ​រថយន្តស្ទូច​ដើម្បី​ស្ទូច​វា​ឡើង​។

​ប្រតិបត្តិ​ការសង្គ្រោះ ដែលមាន​អ្នកស្រុក​រាប់រយ​នាក់​ចោមរោម​មើល​នេះ​បាន​ចំណាយ ពេល​រាប់​ម៉ោង​ទម្រាំ​តែ​សង្គ្រោះបាន ហើយ​មន្ត្រី​អភិរក្ស​សត្វព្រៃ​ត្រូវ​រក្សាទុក​ដំរី​នេះ ដើម្បី​តាមដាន​ស្ថានភាព​របស់​វាពីរ​បី​ថ្ងៃ​សិន មុននឹង​លែង​វា​ចូលទៅ​ក្នុងព្រៃ​វិញ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ព្រៃ​ប៊ី​ស នូ​ពួ (Bishnupur Jungle) ក្រុង​ចាល​ប៉ៃ​ហ្គូ​រី (Jalpaiguri រដ្ឋ​បេន​ហ្គា​ល ខាងលិច (Western Bengal) ប្រទេស​ឥណ្ឌា​៕ ប្រែ​សម្រួលៈ ខុម​