ដំឡូងជ្វា​ពណ៌​ស្វាយ​ជា ឱ​ស​ថែរក្សា​សម្ផស្ស​

1940
ចែករម្លែក
  • 1
    Share

​ដំឡូងជ្វា​ពណ៌​ស្វាយ មាន​ផ្ទុក​បរិមាណ​ប៉ូ​តា​ស្យូ​ម​ច្រើនជាង​ដល់ ២៨% ប្រៀប​នឹង​ចេក​១​ផ្លែ​, ដូច្នេះ វា​ត្រូវបាន​រៀប​ទៅក្នុង​ក្រុម​អាហារ​ឱសថ ដោយ ក្រៅពី​មាន​ប្រសិទ្ធិភាព​ខាង​ផ្នែក​សុខភាព​ហើយ​នោះ វា​នៅ​អាចជួយ​បញ្ចុះទម្ងន់ និង ថែ​សម្ផស្ស​យ៉ាង​មាន​ប្រសិទ្ធិភាព ។​

​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​ជាតិ​ជប៉ុន ប្រភព​សារជាតិ​ពណ៌​ស្វាយ​ល្អ និង​ស្ថិរភាព ព្រោះ​វា​ផ្ទុក​នូវ​បរិមាណ​ដ៏​ធំ​មួយ​នៃ​សារជាតិ Anthocyanin មានតម្លៃ​ខាង​ជីវជាតិ ដ៏​អស្ចារ្យ​សម្រាប់​សុខភាព ។​

​ទស្សនា​វ​ដ្តី​កសិកម្ម និង​គីមី​អាហារ​របស់​អាមេរិក ក៏​ទើបនឹង​ប្រកាស​នូវ​លទ្ធផល​ស្រាវជ្រាវ​ថ្មី​អំពី​ប្រសិទ្ធិភាព​របស់​ដំឡូងជ្វា​ពណ៌​ស្វាយ​ក្នុងការ​បន្ថយ​សម្ពាធ​ឈាម និង​បញ្ចុះទម្ងន់ ។ ជាក់ស្តែង អ្នក​បរិភោគ​វា​ជាប្រចាំ អាច​បន្ថយ​បាន​ដល់ ៤ កម្រិត​នៃ សម្ពាធ​ឈាម​, ដូច្នេះ វា​ល្អ​ជាង​យ៉ាង ច្រើន​ប្រៀប​នឹង​ពពួក​បន្លែ​បៃតង​ជា​របៀប​មើម​ផ្សេងៗ ។ ក្រៅពីនេះ វា​នៅ​សម្បូរ​បរិមាណ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, មាន​ប្រសិទ្ធភាព​បន្ថយ​ជំងឺ​សរសៃឈាម​បេះដូង​, ពិសេស គឺ​ស្រទាប់​សំបក ។​

​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ ពួក​អ្នកស្រាវជ្រាវ​បាន​ពិសោធន៍​លើ​មនុស្ស ១៨ នាក់ ដោយ​ឲ្យ​បរិភោគ​ដំឡូង​ពណ៌​ស្វាយ ៦ ទៅ ៨ មើម ក្នុង​១​ថ្ងៃ ក្នុង​រយៈពេល ៤ សប្តាហ៍ ។ ភាគច្រើន នៃ​អ្នកចូលរួម​សុទ្ធ​តែមាន​ជំងឺលើសឈាម និង​លើស​ទម្ងន់ ។​

​លទ្ធផល សម្ពាធ​ឈាម​របស់​អ្នកចូលរួម​ទាំងអស់ សុទ្ធតែ​ថយចុះ​, ពិសេស​អ្នក​លើស​ទម្ងន់​, លើសឈាម​ដែល​ប្រើ​ថ្នាំ​ផង គួបផ្សំ​នឹង​បរិភោគ​ដំឡូង​ស្វាយ​ផង នោះ​ប្រសិទ្ធិភាព​បញ្ចុះ​សម្ពាធ ឈាម​កាន់តែ​ធំ​, ហើយ​ពុំមាន​នរណាម្នាក់​ក្នុង​ក្រុម​នេះ​ត្រូវ​ឡើង​ទម្ងន់​នោះទេ ។​

​តាមរយៈ​ការស្រាវជ្រាវ​, ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុង​ដំឡូង​ស្វាយ​មាន​ផ្ទុក​សារជាតិ​ចម្រុះ​ដូចជា​ក្នុង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ACF inhebitor និង​សារជាតិ​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត ដែល​គេ​ពុំទាន់​រកឃើញ​បាន ។ អាស្រ័យ​ដោយ​ប្រសិទ្ធិភាព​នេះ​ដែល​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន ដំឡូង​ស្វាយ​ត្រូវបាន​ចាត់ទុកជា​អាហារ​, ថ្នាំ​ព្យាបាល​ជំងឺ​ដ៏​មានតម្លៃ ត្រូវបាន​ប្រជាជន​នៅទីនេះ​ប្រើប្រាស់​ជាប្រចាំ ៕ ប្រែ​សម្រួល​: រតនៈ​