ដំឡូងជ្វា ជា​អាហារ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

628
ចែករម្លែក

ដំឡូងជ្វា​ជា​អាហារ​ត្រូវបាន​ចាត់ទុកថា យូរអង្វែង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ។ បច្ចុប្បន្ន ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាច្រើន​បានបង្ហាញ​ថា ដំឡូងជ្វា​ពុំ​ត្រឹ តែមាន​តម្លៃ ជីវជាតិ​ខ្ពស់ តែ​វា​នៅមាន​ប្រសិទ្ធភាព​បង្ការ​ព្យាបាល​ជំងឺ និង​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​បង្កើត​អង្គ​បដិបក្ខ​ឲ្យ​សរីរាង្គ ។​

​ការស្រាវជ្រាវ​រកឃើញ​ថា ដំឡូងជ្វា​ជា​អាហារ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​សុខភាព អាស្រ័យ​ដោយ​ផ្ទុក​ជាតិ​សរសៃ​ច្រើន (​ស្មើ​៣​ដង​ស្យូ​ម​, ម៉​ង់​ហ្គា​ណេ​ស​, ដែក​,… ដូច្នេះហើយ​ដំឡូងជ្វា​មាន​លក្ខណៈ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​, ទប់ស្កាត់​ជំងឺ និង​ធ្វើ​ឲ្យ​កើន​សមត្ថភាព​អង្គ​បដិបក្ខ និង​ប្រឆាំង​តប​កោសិកា​កើត​ជំងឺ​, ជួយ​សម្រួល​អាំង​ស៊ុយ​លីន នៅ​សភាព​តុល្យភាព ។​

​ការស្រាវជ្រាវ​ជាច្រើន ឲ្យ​ដឹងថា សារជាតិ Carotenoids ក្នុង​ដំឡូងជ្វា​មាន​មុខងារ​សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ។ ដំឡូងជ្វា​នៅមាន​លទ្ធភាព​បន្ថយ​ភាព​ប្រឆាំង​អាំង​ស៊ុយ​លីន ។ ប្រភព​ជាតិ​សរសៃ​ដ៏​ច្រើន​មាន​ក្នុង​ដំឡូងជ្វា​ក៏មាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់​យ៉ាង​ល្អ ព្រោះ​មាន​បរិមាណ​កាឡូរី​យ៉ាង​ទាប ស្មើ​តែ ៣០% ប្រៀប​នឹង​បា​យស ៕ ប្រែ​សម្រួល​: រតនៈ​