ដំឡូងបារាំង​ពណ៌​បៃតង​មាន​ជាតិពុល​ដែរ​ទេ​?

211

នៅពេល​យើង​និយាយ​ដល់ ដំឡូងបារាំង ភាគច្រើន​វា​មិនដែល​មាន បញ្ហា​អ្វី​ដល់​សុខភាព​ទេ ប៉ុន្តែ​បើ​យោង ទៅតាម​អត្ថបទ​មុនៗ មិត្ត​អ្នកអាន​មួយ ចំនួន​ធំ​ដែល​តាមដាន​គេហទំព័រ​របស់ យើង​ញឹកញាប់ ប្រាកដជា​បានដឹងថា ដំឡូងបារាំង​ដែលមាន​ពណ៌​បៃតង គឺ ច្រើន​តែមាន​គ្រោះថ្នាក់​ដល់​សុខភាព​។ ដូច្នេះ​រាល់​ការ​ចិត​សម្បក​ដំឡូងបារាំង អ្នក​ច្រើនតែ​ចិត​ឱ្យ​ផុតពី​ផ្នែក​បៃតង​នេះ ចេញ​បន្ថែមទៀត ដោយសារតែ​គិតថា វា​មាន​គ្រោះថ្នាក់ ។​
​ ​
​តាមពិតទៅ​ផ្នែក​ពណ៌​បៃតង របស់​ដំឡូងបារាំង​នៅក្រោម​សម្បក ច្រើន​តែមាន​រសជាតិ​ល្វីង និង​ម្តងម្កាល អាច​បញ្ជាក់ថា​វា​មាន​ជាតិពុល​។ ទោះបី ជា​យ៉ាងណាក៏ដោយ ការដែល​មាន ពណ៌​បៃតង​ក្នុង​ដំឡូងបារាំង គឺជា​រឿង ធម្មជាតិ​របស់​វា​ទេ ។​
​ ​
​នៅពេល​ដំឡូងបារាំង​ប៉ះ ពាល់​នឹង​ពន្លឺ វា​នឹង​ចាប់ផ្តើម​ផលិត ជា​សារធាតុ​ខ្ល​រ៉ូ​ហ្វីល ដែលជា​សារធាតុ បំពាក់​ពណ៌​បៃតង​សម្រាប់​រុក្ខជាតិ​។ ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​សម្បក​ដំឡូងបារាំង ប្រែ​ពី​លឿង ឬ​ត្នោត ទៅជា​បៃតង​តែ ម្តង​ទៅ​។​
​ ​
​ខ្ល​រ៉ូ​ហ្វីល​នេះ​ក៏​អនុញ្ញាតឱ្យ រុក្ខជាតិ​ទាញ​ថាមពល​ពី​ពន្លឺព្រះអាទិត្យ ដែរ តាមរយៈ​ការធ្វើ​រស្មី​សំយោគ ដូច្នេះ រុក្ខជាតិ​អាច​នឹង​ផលិត​ជា​កាបូ​អ៊ី​ដ្រា​ត និង​អុកស៊ីហ្សែន​សម្រាប់​រស់ ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ភាព​ពណ៌​បៃតង​ក្នុង​ដំឡូងបារាំង​ក៏​ជា សញ្ញា​មួយ​នៃ​ការផលិត​អ្វី​ម្យ៉ាង​ដែល មិនសូវ​ចាំបាច់ និង​អាចមាន​គ្រោះថ្នាក់ បានដែរ​នោះ​គឺ Solanine​។​
​ ​
​នៅពេល​ដំឡូងបារាំង​ប៉ះ ពាល់​នឹង​ពន្លឺព្រះអាទិត្យ វា​នឹង​ផលិត ខ្ល​រ៉ូ​ហ្វីល ដែល​ជំរុញ​ដល់​ការផលិត​សារ ធាតុ​ជាច្រើន​ដើម្បី​ការពារ​ប្រឆាំង នឹង​ការខូចខាត​ដោយសារតែ​សត្វល្អិត បាក់តេរី​ផ្សិត ឬ​សត្វ​ស៊ី​រុក្ខជាតិ​ជា​អាហារ ផងដែរ ។ ជា​អកុសល​សារធាតុ​ទាំង នេះ​ក៏​ផ្តល់​ភាព​ពុល​ដល់​មនុស្ស​ថែម ទៀត ។​
​ ​
​សារធាតុ Solanine ជា​ជាតិ ពុល​ដ៏​សំខាន់​មួយ​ដែល​ដំឡូងបារាំង ផលិត​បាន ដោយ​វា​ធ្វើការ​តាមរយៈ ការបញ្ឈប់​អង់ស៊ីម​សម្រាប់​ចូលរួម លើ​ការ​បំបែក​សារធាតុ​ចម្លង​សរសៃ ប្រសាទ​ក្នុង​ខ្លួន​។ វា​ក៏​អាច​ទៅ​បំផ្លាញ ភ្នាស​កោសិកា និង​ផ្តល់​ផល​អវិជ្ជមាន ដល់​ពោះវៀន​ជាប់​រហូត​ផងដែរ​។ ជាធម្មតា សារធាតុ Solanine មាន​ក្នុង កម្រិត​ទាប​លើ​សម្បក​របស់​ដំឡូងបារាំង ព្រមទាំង​មាន​ខ្ពស់​ក្នុង​ផ្នែក​ជាច្រើន​នៃ រុក្ខជាតិ​ដំឡូងបារាំង ។ ប៉ុន្តែ​នៅពេល ដំឡូងបារាំង​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ ឬ​ខូចខាត វា​នឹង​ផលិត​សារធាតុ​នេះ កាន់តែច្រើន​ទៅវិញ​។​
​ ​
​សរុបមក ចូរ​ចងចាំ​ថា នៅ ពេល​ដំឡូងបារាំង​ប៉ះពាល់​នឹង​ពន្លះ​កាន់ តែ​ខ្លាំង​វា​នឹង​ផលិត​ជាតិពុល​មួយ​ឈ្មោះ ថា Solanine សម្រាប់​ការពារ​ខ្លួន​ពីស​ត្វ ល្អិត​និង​បាក់តេរី ហើយ​មនុស្ស​ក៏​អាច ពុល​នឹង​វា​ដែរ ជាពិសេស ដំឡូងបារាំង ដែលមាន​សាច់​ពណ៌​បៃតង​តែម្តង ៕ ដោយៈ​health.com.kh