ដំឡូងបារាំង ល្អ​ចំពោះ​កូនក្មេង​ដែរឬទេ​?

1473
ចែករម្លែក

​ជាការ​ពិត មានកូន​ក្មេង​ច្រើនណាស់ ដែល​ចូលចិត្ត​ញ៉ាំ​ដំឡូងបារាំង ជាពិសេស ដំឡូងបារាំង​ចៀន … អញ្ចឹង តើ​អ្នកមាន​ដឹង​ទេ​ថា តើ​ដំឡូងបារាំង ល្អ ឬ​មិនល្អ ចំពោះ​សុខភាព​កុមារ​?

​ដំឡូងបារាំង ផ្តល់​ផល​ល្អ​ច្រើន សម្រាប់​សុខភាព​កុមារ​។ ការសិក្សា​មួយ​បាន​បង្ហាញថា ដំឡូងបារាំង អាច​ផ្តល់នូវ​ជីវជាតិ ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូ​ម សម្រាប់​កុមារ​។​
​ម្យ៉ាងវិញទៀត ដំឡូងបារាំង ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទទួលទាន ពីព្រោះ​វា​មាន ៨ ភាគរយ នៃ​ជាតិ​សរសៃ ដែល​យើង​ត្រូវការ​ប្រចាំថ្ងៃ​។ ដូចគ្នា​នឹង​មនុស្ស​ធំ​ដែរ គឺថា កុមារ ក៏ត្រូវ​ការ​ជាតិ​សរសៃ​ដែរ​។​

​អ្នកជំនាញ​ខាង​ម្ហូបអាហារ បាន​ណែនាំ​ថា បន្លែ និង​ផ្លែឈើ​ទាំងអស់ សុទ្ធ​តែមាន​ប្រយោជន៍ សម្រាប់​សុខភាព​របស់​យើង ។ ដូច្នេះ កុមារ និង​មនុស្ស​គ្រប់គ្នា គួរតែ​ញ៉ាំ​អាហារ បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​គ្រប់មុខ ចម្រុះ និង​ឆ្លាស់គ្នា​ជា​រៀងរាល់ថ្ងៃ គឺថា មិនមែន​ចូលចិត្ត ដំឡូងបារាំង ញ៉ាំ​តែ​ដំឡូងបារាំង ហើយ​តម​របស់​ផ្សេង​នោះទេ​៕ ដោយ​: health.com.kh