ដ្រូ​ន​ចម្បាំង​របស់​ចិន​អាច​នាំទៅរក​សង្គ្រាម​ដោយ​ចៃដន្យ ព្រោះ​ប៉េកាំង​ផលិត​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ដែល​អាច​បាញ់​មិនចាំបាច់​ឱ្យ​មនុស្ស​ចុច​ប៊ូ​តុង​

426
ចែករម្លែក
  • 1.7K
    Shares

​របាយការណ៍​មួយ​បាន​ព្រមាន​ថា ការអភិវឌ្ឍ​ដ្រូ​ន​របស់​ចិន​អាច​នាំទៅរក​ការប្រណាំង​ប្រជែង​អាវុធ AI និង​សង្គ្រាម​ដោយ​ចៃដន្យ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើត​ដ្រូ​ន​ទម្លាក់​គ្រាប់​បំបាំងកាយ​និង​ដ្រូ​ន​ចម្បាំង​បំបាំងកាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដែល​អាចដាក់​ពង្រាយ​ដោយ​មិនចាំបាច់​ឱ្យ​មនុស្ស​ចុច​ប៊ូ​តុង​។​

​របាយការណ៍​មួយ​ដោយ​ក្រុម​អ្នកជំនាញ​ផ្តល់​ប្រឹក្សា​យោបល់​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ថា សង្គ្រាម​ដ្រូ​ន​នឹង “​បន្ថយ​កម្រិត​នៃ​សកម្មភាព​យោធា​” ពីព្រោះ​មនុស្ស​តិចតួច​ប្រឈម​នឹង​គ្រោះថ្នាក់​។​

​ការស្រាវជ្រាវ​មួយ​ដោយ​មជ្ឈមណ្ឌល​សន្តិសុខ​អាមេរិកាំង​ថ្មី​បាន​រកឃើញថា បច្ចេកវិជ្ជា​ដ្រូ​ន​នឹង​ដំណើរការ​ដូច​ទៅនឹង​ខួរក្បាល​របស់​មនុស្ស​ដែរ​។​

​របាយការណ៍​នេះ​បាន​និយាយថា “​មន្ត្រី​ចិន​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការកើនឡើង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ AI នឹង​ធ្វើឱ្យ​ការយល់​ខុស​និង​ជម្លោះ​ដោយ​អ​ចេតនា​ទំនងជា​មានការ​កើនឡើង ដោយសារតែ​កង្វះខាត​ប​ទ​ដ្ឋា​ន​ច្បាស់លាស់​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​បែបនេះ​។ ថ្នាក់ដឹកនាំ​ចិន​ភាគច្រើន​មើលឃើញថា ការកើនឡើង​នៃ​ការប្រើប្រាស់ AI ក្នុង​ជួរ​យោធា​គឺជា​រឿង​មិនអាច​ចៀសផុត ហើយ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​វា​យ៉ាង​ខ្លាំងក្លា​។ ឥរិយាបថ​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​ការប្រើប្រាស់​និង​ការនាំចេញ​អាវុធ​មនុស្ស​យន្ត​ស្វ័យប្រវត្តិ​កាន់តែ​ច្រើនឡើងៗ និង​បច្ចេកវិជ្ជា​ស៊ើបការណ៍ AI គឺ​ផ្ទុយទៅនឹង​គោលបំណង​របស់​ចិន ដែល​ចៀសវាង​ការប្រណាំង​ប្រជែង​សព្វាវុធ AI”​។​

​លោក ចេង យី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ការពារ​ជាតិចិន​មួយ​បាន​និយាយថា ឧបករណ៍​គ្រឿង​ម៉ាស៊ីន​មួយ​នឹង​ដំណើរការ​ដូចនឹង​ដៃ​របស់​មនុស្ស​ដែរ​។​

​លោក​បាន​និយាយថា “​នៅក្នុង​សង្គ្រាមឆ្លាត​វៃ​នាពេល​អនាគត ប្រព័ន្ធ AI នឹងមាន​លក្ខណៈ​ដូចជា​ខួរក្បាល​នៃ​រាងកាយ​មនុស្ស​អ៊ីចឹង​។ ភាពខ្លាំង​ផ្នែក​ស៊ើបការណ៍​សម្ងាត់​នឹង​ក្លាយជា​ចំណុច​ស្នូល​នៃ​សង្គ្រាម​នាពេល​អនាគត​”៕ ដោយ៖ កញ្ញាដាលីស

ចិន​បង្ហាញ​ដ្រូ​ន​ចម្បាំង Wing Loong I-D កាលពី​ខែធ្នូ​កន្លងទៅ