ដ្រូ​ន​ជួយសង្គ្រោះ​អ្នក​ហែល​ទឹក​អូស្ត្រាលី​ជា​លើក​ទី​១​ក្នុង​ពិភពលោក​

586

​ក្មេងប្រុស​ជំទង់​២​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ដ្រូ​នស​ង្គ្រោះ​ជីវិត​ថ្មី​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី ខណៈ​ឆ្មាំ​សមុទ្រ​នៅ​កំពុង​ហ្វឹកហាត់​ដើម្បី​ប្រើ​ឧបករណ៍​នេះ​នៅឡើយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃទី ១៨ មករា​។

​អ្នក​ហែល​ទឹក​ដែលមាន​អាយុ​ពី ១៥ ទៅ ១៧ ឆ្នាំនេះ​បាន​ជួប​ការលំបាក​ក្នុងការ​ហែល​ទឹក​នៅក្បែរ​ឆ្នេរ​លេន​ណុ​ច​ហេ​ត នៃ​រដ្ឋ​ញូ​វ​សោ​វ​វេស (NSW)​។​

​សមាជិក​បុគ្គលិក​ឆ្មាំ​សមុទ្រ​ម្នាក់​បាន​ប្រទះឃើញ​ពួកគេ​កំពុង​ប្រវេប្រវា​ហែល​ទឹក​នៅ​ចម្ងាយ ៧០០ ម៉ែត្រ ពី​ឆ្នេរ​។​

​ក្រុម​អ្នក​សង្គ្រោះ​ជីវិត​បាន​បញ្ជូន​ដ្រូ​ន​ភ្លាមៗ​ដើម្បី​ទម្លាក់​ពោង​ជួយសង្គ្រោះ ហើយ​អ្នក​ទាំង​២​បាន​ហែល​ទឹក​មក​ច្រាំង​វិញ​ដោយ​សុវត្ថិភាព​។​

​លោក ច​ន បារី​ឡា​រ៉ូ ដែលជា​អភិបាលរង​រដ្ឋ​នេះ​បាន​កោតសរសើរ​ការសង្គ្រោះ​នេះ​ថា​ជា​ប្រវត្តិសាស្ត្រ​មួយ​។ លោក​បាន​និយាយថា “​មិនដែល​មាន​ដ្រូ​ន​បំពាក់​ជាមួយ​ពោង​សុវត្ថិភាព ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយសង្គ្រោះ​អ្នក​ហែល​ទឹក​បែបនេះ​ពីមុន​ទេ​”៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន​បាន​ជួយសង្គ្រោះ​ជីវិត​អ្នក​ហែល​ទឹក​អូស្ត្រាលី​ជា​លើកដំបូង​ក្នុង​ពិភពលោកត