ដ្រូ​ន​ថ្មី​របស់​រុស្ស៊ី​តាមដាន​គោលដៅ​តាមរយៈ​រលកសញ្ញា​រប​ស់ទូរ​ស័ព្ទ​

264
ចែករម្លែក

​ប្រព័ន្ធ​យោធា​ថ្មី​នៃ​ដ្រូ​ន​ចំនួន ៣ និង​មជ្ឈមណ្ឌល​បញ្ជា​ចល័ត​មួយ អាច​ភ្ជាប់​បណ្តាញ​ទៅ​ស្ថានីយ​ទូរស័ព្ទ​ចល័ត វិភាគ​លំហូរ​ទិន្នន័យ ស្វែងរក​ទីតាំង​របស់​អ្នក​ប្រើ​ទូរស័ព្ទ និង បន្ទាប់មក បើ​ចាំបាច់ គឺ​បញ្ជា​ដ្រូ​ន​ឱ្យ​ដឹក​គ្រឿងផ្ទុះ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទៅ​កម្ទេច​គោលដៅ​តែម្តង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី​១១​កញ្ញា​ដោយ​ដកស្រង់​ប្រភព​ក្រសួងការពារជាតិ​រុស្ស៊ី​ថា ដ្រូ​ន Orlan របស់​រុស្ស៊ី​រួមជាមួយ​រថយន្ត​មណ្ឌល​បញ្ជា​ច​ល័យ Leer-3 តាមដាន​អ្នក​ប្រើ​ទូរស័ព្ទ​ដោយ​រលកសញ្ញា​របស់​ទូ​រ​ស័ព្ទ មិន​ថា​ទូរស័ព្ទ​នោះ​កំពុងបើក​ឬ​បិទ​នោះឡើយ​។​

​យោងតាម​របាយការណ៍ មណ្ឌល​បញ្ជា​ចល័ត Leer-3 ត្រូវបាន​សាកល្បង​នៅ​ឆ្នាំ​នេះហើយ​ទទួលបាន​ជោគជ័យ​។ រថយន្ត​មណ្ឌល​បញ្ជា​ច​ល័យ Leer-3 គឺមាន​ដ្រូ​ន Orlan-10 ចំនួន ៣ គ្រឿង និង ម​ជ្ឈ​ម​បញ្ជា​តូច​មួយ​ដំឡើង​នៅលើ​រថយន្ត​ឈ្មោះ KamAZ៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន Orlan តាមដាន​គោលដៅ​តាមរយៈ​រលកសញ្ញា​រប​ស់ទូរ​ស័ព្ទ
#