ដ្រូ​ន​បំបាំងកាយ​របស់​ចិន​ត្រៀម​ដាក់ឱ្យ​ប្រើ​នៅ​ដំណាច់​ឆ្នាំនេះ​

275
ចែករម្លែក

​ដ្រូ​ន​បំបាំងកាយ​ថ្មី​របស់​ចិន ដែលមាន​ឈ្មោះថា Sharp Sword (​ដាវ​ស្រួច​) នឹង​បង្ហាញខ្លួន​នៅក្នុង​ព្យុហយាត្រា​នៃ​ទិវា​ជាតិ​ថ្ងៃទី ១ តុលា​នៅ​ទីក្រុង​ប៉េកាំង ហើយ​រំពឹង​ចូល​បម្រើ​សេវាកម្ម​នៅមុន​ដំណាច់​ឆ្នាំនេះ​។​

​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នៅក្នុង​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន (PLAN) បាន​ប្រាប់​កាសែត South China Morning Post កាលពីពេល​ថ្មីៗ​នេះ​ថា ការរៀបចំ​ចុងក្រោយ​ត្រូវបាន​ធ្វើឡើង​សម្រាប់​ដ្រូ​ន Sharp Sword ដែល​ត្រៀម​ដាក់ឱ្យ​ដំណើរការ​មុន​ដំណាច់​ឆ្នាំនេះ​។​

​ប្រភពពី PLAN និយាយថា “​ការប្រើប្រាស់​ដ្រូ​ន​សម្រាប់​នាវា​ផ្ទុក​យន្តហោះ​និង​នាវាចម្បាំង​គឺជា​និន្នាការ [​សម្រាប់​កងទ័ពជើងទឹក​] នៅ​ជុំវិញ​ពិភពលោក​។ ចិន​ក៏​ប្រើ​វា​ដែរ​”​។​

​ដ្រូ​ន Sharp Sword គឺជា​ផ្នែក​មួយ​នៃ​ដ្រូ​ន​ចំនួន​ពីរ ដែល​ត្រូវបាន​បង្កើតឡើង​ចេញពី​កន្លែង​សាកល្បង​ប្រព័ន្ធ​ដ្រូ​ន​បំបាំងកាយ AVIC 601-S របស់​វិទ្យាស្ថាន​រចនា​ម៉ូត​យន្តហោះ​សិន​យ៉ាង​។ បង្កើតឡើង​ក្រោម​ការសហការ​រវាង​ក្រុមហ៊ុន​សាជីវកម្ម​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) និង​សាកលវិទ្យាល័យ​អវកាស​សិន​យ៉ាង កម្មវិធី​នេះ​បាន​បង្កើត​នូវ​ម៉ូត​ដ្រូ​ន​ជាច្រើន ដែល​មួយ​ក្នុងចំណោម​នោះ​គឺ​ដ្រូ​ន​ឈ្មោះ Sharp Sword​។ ទីភ្នាក់ងារសារព័ត៌មាន Sputnik បាន​រាយការណ៍​ថា ដ្រូ​ន​មួយ​ផ្សេងទៀត​ឈ្មោះ Dark Sword ត្រូវបាន​គេ​ចាត់ទុកជា យន្តហោះ​ជំនា​ន់ទី ៦ ដំបូង​គេ​បង្អស់​របស់​ពិភពលោក​នៅក្នុង​ការដាក់​បង្ហាញ​កាលពី​ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

ដ្រូ​ន Sharp Sword នឹង​ដាក់ឱ្យ​ដំណើរការ​នៅមុន​ដំណាច់ឆ្នាំ ២០១៩