ដ្រូ​ន​របស់​អ៊ីស្រាអែល​ធ្លាក់​និង​ផ្ទុះ​នៅ​លី​បង់​

832
ចែករម្លែក

​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​មួយ​បាន​ធ្លាក់​នៅ​ជាយក្រុង​បេរូត​របស់​លីបង់ និង​មួយទៀត​បាន​ផ្ទុះ​នៅ​ជិត​ដី​នៅមុន​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥​សីហា ហើយ​មន្ត្រី​ក្រុម​ហេ​បូ​ឡា​ម្នាក់​​អះអាង​ថា​វា​ជា​របស់​អ៊ីស្រាអែល​តែ​គេ​មិន​អាច​បញ្ជាក់​ថា​តើ​វា​ធ្លាក់​ដោយ​ការបាញ់​របស់​ក្រុម​ហេ​បូ​ឡា​ឬ​យ៉ាងណា​។​

​ឧបទ្ទវហេតុ​ធ្លាក់ដ្រូន​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​អ៊ីស្រាអែល​ធ្វើ​ការវាយប្រហារ​តាម​ផ្លូវអាកាស​លើ​ប្រទេសជិតខាង​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​និយាយថា ការវាយប្រហារ​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​សៅរ៍ បញ្ចៀស​បាន​ការវាយប្រហា​រ​របស់​អ៊ីរ៉ង់​មួយ​នៅ​អ៊ីស្រាអែល​។​

​ក្នុងពេល​ជាមួយគ្នា សារព័ត៌មាន​រដ្ឋ​ស៊ី​រី​បាន​និយាយ​ថា​កងកម្លាំង​ការពារ​ដែនអាកាស​របស់​ខ្លួន​បាន​ប្រឈម​ទល់​នឹង​ការឈ្លានពា​ន និង​ថា​យោធា​បាន​បំផ្លាញ​កាំជ្រួច​របស់​អ៊ី​ស្រា​​អែល​ភាគច្រើន​។​អ៊ីស្រាអែល​ក៏បាន​និយាយថា កងកម្លាំង​អាកាស​របស់ខ្លួន​បាន​ធ្វើ​ការវាយប្រហារ​រាប់រយ​ជើង​នៅ​ស៊ី​រី លើ​អ្វី​ដែល​ខ្លួន​ហៅ​ថា គោលដៅ​របស់​អ៊ីរ៉ង់​និង​ការដឹកជញ្ជូន​​អាវុធ​ទៅ​អោយ​ក្រុម​ហេ​បូ​ឡា​។​

​មុន​នេះ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ព្រលយ​ពាក្យ​ថា ប្រទេស​របស់​លោក​នៅ​ពីក្រោយ​ការវាយប្រហារ​ចុងក្រោយ​លើ​ឃ្លាំង​អាវុធ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ខ្លួន​ចោទប្រកាន់ថា​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់ ៕​ដោយ​៖​វាសនា​

#