ឋានសួគ៌​កម្សាន្ត​ភូ​កេ​ត​ថៃ ឥ​ឡូ​កំពុង​តាម​ប្រមាញ់​ក្រពើ​

747
ចែករម្លែក

​ថៃ​កំពុង​តាម​ប្រមាញ់​សត្វ​ក្រពើ​មួយ​ក្បាល​ដែល​បាន​បង្ហាញខ្លួន​នៅឯ​នាយក​ឆ្នេរសមុទ្រ​នៃ​រមណីយដ្ឋាន​ភូ​កេ​ត ។​សត្វ​ដ៏​ពូកែ​គេច​នេះ ត្រូវបាន​ប្រទះឃើញ​ដំបូង​កាល​​ពីមួយ​សប្តាហ៍​មុន តែ​បាន​បង្ហាញខ្លួន​ជាច្រើន​ដង​ទៀត​នៅ​ជិត​ឆ្នេរ​ក្នុង​សមុទ្រ​អាន់ដាម៉ាន់​។​

​ឥឡូវ​អ្នកប្រមាញ់​មួយក្រុម បាន​ចូលរួម​ជាមួយ​អ្នក​តាម​ស្វែងរក​ផ្សេងទៀត​។​

​ថា​វី ថង​ចា អភិបាល​ទីប្រជុំជន​កា​រ៉ុ​ន​នៅ​ឆ្នេរ​ខាងលិច​របស់​កោះ​ភូ​កេ​ត បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កក្កដា​ថា ពួកគេ​ប៊ិះ​ចាប់​ក្រពើ​​នេះ​បាន​។​”​យើង​មិនអាច​ចាប់​វា​ពីព្រោះ​វា​នៅ​ជិត​ឆ្នេរ​នៅ​កា​រ៉ុ​ន យើង​នៅតែ​ប៉ុន្មាន​ម៉ែត្រ​ពី​វា តែ​វា​បាន​ហែល​ចេញ​យ៉ាង​លឿន​ចូលក្នុង​សមុទ្រ​។​យើង​មិនដឹងថា​
​វា​មកពីណា​ទេ​”​។​

​ឆ្នេរ​ក៏​ល្អ​របស់​ថៃ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ និង​ភូ​កេ​ត​នៅ​ភាគ​និរតី ជា​កន្លែង​ទាក់ទាញ​ពេញនិយម​បំផុត​មួយ​នៅ​ថៃ​។​

​លោក​ថា​វី បាន​និយាយថា សមុទ្រ​រដូវវស្សា​ដែល​សំបូរ​រលក​ធំៗ កំពុង​រារាំង​ទូក​នេសាទ​ក្នុង​ការប្រើ​សំណាញ់​ចាប់​សត្វ​ក្រពើ​ប្រវែង​ជិត​២​ម៉ែត្រ​នេះ​៕

​ក្រពើ​ប្រវែង​ជិត​២​ម៉ែត្រ​នេះ​ត្រូវបាន​ប្រទះឃើញ​ដំបូង​កាលពី​មួយ​សប្តាហ៍​មុន នៅ​ជិត​ឆ្នេរ​ដែល​សំបូរ​ទេសចរ​

#