ឌី​ក​គី ឈាង ៖ ឪពុក​ខ្ញុំ​ធ្លាប់​វាយ​ខ្ញុំ​ប៊ិះ​ស្លាប់​

285
ចែករម្លែក
  • 26
    Shares

​សារព័ត៌មាន China Press បាន​រាយការណ៍​ថា តារា​សម្តែង​ហុងកុង​លោក​ឌី​ក​គី ឈាង (Dicky Cheung) បាន​លាតត្រដាង​ថា​លោក​ត្រូវបាន​វាយដំ​ដោយ​ឪពុក​របស់ខ្លួន នៅពេលដែល​តារា​សម្តែង​រូបនេះ​នៅ​ក្មេង​នៅឡើយ រហូតដល់​ប៊ិះ​ស្លាប់​ដោយសារ​ថប់ដង្ហើម​។​

​គាត់​បាន​រៀបរាប់​ពីបទ​ពិសោធន៍​នេះ​នៅពេលដែល​ឪពុក​របស់គាត់​បាន​វាយ​និង​ទាត់​គាត់​រហូតដល់​គាត់​មិនអាច​ដកដង្ហើម​បាន​នៅ​អំឡុង​ម៉ោង​ចែក​អាហារ​នៅ​សាលា​មួយ​នៅ​ហុងកុង​។​

​សុបិន​អាក្រក់​នេះ​បានបញ្ចប់ នៅពេល​តារា​រូបនេះ​មាន​អាយុ ១៤ ឆ្នាំ ខណៈ​ឪពុកម្តាយ​របស់គាត់​បា​ន​ដាក់ពាក្យ​លែងលះ​។​

​ទន្ទឹមនឹង​នេះដែរ ឈាង​ក៏បាន​និយាយ​ផងដែរ​ថា​គាត់​ធ្លាប់ធ្វើ​ពុត​ជា​ភ្លេច​យក​កាបូប​លុយ​មក​តាម​នៅពេល​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន ពីព្រោះ​គាត់​មាន​ប្រាក់ចំណូល​មិន​ទៀងទាត់​នៅពេល​គាត់​ទើប​ចាប់ផ្តើម​អាជីព​សម្ដែង​។​

​នៅពេលដែល​គាត់​ក្លាយជា​តារា​សម្តែង​ឈាន​នាំមុខ​ម្នាក់ គាត់​បាន​សងបំណុល​ទាំង​អស់យ៉ាង​ឆាប់រហ័ស​៕ ដោយ៖ កញ្ញាដាលីស

ឌី​ក​គី ឈាង​ធ្លាប់​ត្រូវ​ឪពុក​បង្កើត​វាយ​ប៊ិះ​ស្លាប់