ឌី​ជេ ខេ​ក នាំ​ប្អូនធម៌​ចែក​អំណោយ​ជូន​តាៗ​ធាក់​ស៊ីក្លូ​

210
ចែករម្លែក
  • 70
    Shares

​ភ្នំពេញ​៖ កាលពី​ថ្ងៃអាទិត្យ ទី​១៧ កុម្ភៈ ឌី​ជេ ខេ​ក​(DJ Cake) បាន​នាំ​បងប្អូន​ធម៌ របស់លោក យក​អំណោយ​ទៅ​ចែកជូន អ្នកធាក់ស៊ីក្លូ​៦០​នាក់ នៅមុខ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​។ អំណោយ​ទ​រួមមាន អង្ករ បាយ​កញ្ចប់ ភេសជ្ជៈ និង​ថវិកា មួយចំនួន​។

​បើតាម​ការលើកឡើង​ពី​ឌី​ជេ​ខេ​ក បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​ជា​ថ្ងៃ​ខួបកំណើត​ប្អូនធម៌​របស់លោក​ឈ្មោះ សយ ប៊ុន​ឆេង ជា​អ្នករកស៊ី​ផ្នែក​ដីធ្លី “​អាណាចក្រ​ខ្មែរ និង ហ៊ុល សេង​ហាប់ អភិវឌ្ឍន៍ អចលនទ្រព្យ​”​។ ព្រោះតែ​វេលា​ល្អ​យើង​បាន​យក​ការងារ​សំខាន់​នេះ​ជួយ និង​ពាំនាំ​គ្រឿង​ហូប ចុក​ដូចជា​អង្ករ​មី និង​របស់របរ​ផ្សេងទៀត​បូក​ទាំង​ថវិកា​មក​ជូន​លោក អ៊ុ លោក​ពី​អ្នករត់​ស៊ីក្លូ តាម​ដងផ្លូវ​មក​ជុំគ្នា​យក​អំណោយ​នា​មុខ​វត្ត​ឧណ្ណាឡោម ។​

​លោក សយ ប៊ុន​ឆេង បាន​ថ្លែង​ដែរ​ថា នេះ​ជា​អំណោយ​បន្តិចបន្តួច​ចែកជូន អ៊ំ​ធាក់​ស៊ីក្លូ​ចំនួន ៦០​នាក់ យើង​រៀប​ចំនេះ​លើក​ទី​១ តែ​កន្លងមក​យើង​បានធ្វើ​ក្នុង​រូបភាព​ផ្សេង​។ មូលហេតុ គឺ​ដោយសារ​អាណិត​ដល់​ពួកគាត់​ដែល​តស៊ូ​ខំ​រត់​ស៊ីក្លូ ព្រោះ​ដឹង​ហើយ​តាំងពី​មធ្យោបាយ ដឹកជញ្ជូន​ល្អៗ​បុក​ចូល​ទីផ្សារ​មក​ធ្វើ​ឲ្យ​អ្នកធាក់ស៊ីក្លូ​បាត់ប្រាក់​ចំណូល​ខ្លះ ក៏​ឈប់​ធាក់​។ ដូចនេះ​យើង​មានតែ​ជួយ​លើកទឹកចិត្ត​គាត់​ឲ្យ​តស៊ូ​លើ​មុខរបរ​ហើយ​ការរត់​ស៊ីក្លូ ក៏​ជួយ​ដល់ បរិស្ថាន​ផងដែរ​។​

​ឌី​ជេ​ខេ​ក លើកឡើងថា ប្អូនធម៌​រូបនេះ គេ​ទើបតែ​បោះទីតាំង​ពុះ​ដីឡូត៍​លក់​នៅឯ​ប៉ោយប៉ែត ហើយ​មាន​គម្រោង​បង្កើត​មូលនិធិ​ផ្សេងៗ​ជួយ​ដល់​សង្គម​ដូចជា​ជួយ​ដល់​ជន​ចាស់ជរា​ជនក្រីក្រ ក៏ដូចជា​សិស្ស​និស្សិត​ក្រីក្រ​ជាដើម​៕ ដោយ​: បញ្ញា​សាស្ត្រ​