ឌី​ជេ ម៉ា​យ​ធ្វើ​ខួបកំណើត​លើកទីមួយ​ព្រោះ​ចង់​ជួបជុំ​មិត្តភក្តិ​

113

(​ភ្នំពេញ​)៖ ចាប់តាំងពី​តូច​មក ដល់ពេលនេះ​ឌី​ជេ ម៉ា​យ​(DJ Mike) ដែល​គេ​ស្គាល់​ថា ក៏​ជា​តារា សម្តែង​ឆ្នើម ផងដែរ បាន​សម្រេចចិត្តថា លោក​ចង់​ធ្វើ ខួបកំណើត​ម្តង​ខណៈពេល ដែល​កម្មវិធី នេះ មាន​មិត្តភក្តិ​ជំរុញ​ឱ្យ​លោក​ធ្វើ កម្មវិធី​នេះ ព្រោះតែ​លោក​មិន​ធ្លាប់មាន កម្មវិធី​ធំដុំ​ណាមួយ​សម្រាប់ ជួបជុំ​សោះ​។ ដូច្នេះហើយ មានតែ​កម្មវិធី​ខួបកំណើត នេះ​ទើប​ធ្វើឱ្យ​លោក បាន​ជួបជុំគ្នា​ជា មួយ​មិត្តភក្តិ ព្រោះតែ​លោក​អវត្តមាន នៅក្នុង​ប្រទេស​ជាច្រើន​ឆ្នាំ ហើយ​ទើបតែ ត្រឡប់មក​កម្ពុជា ថ្មីៗ​នេះ ។​
​ ​
​ទោះបីជា​ត្រឡប់​មកដល់​ក្នុង ស្រុក​វិញ ហើយ​បង្ហាញខ្លួន​តាមរយៈ​បទ ចម្រៀង​កាយវិកា​ជាច្រើន​បទ ក៏ DJ Mike នៅតែមាន​ពេល​ទទួល​ការងារ ដែល​ត្រូវ​នឹង​ជំនាញ​របស់ខ្លួន គឺជា ឌី​ជេ ដែលមាន​ជំនាញ ពិតប្រាកដ ដែល លោក​ខំ​ហាត់រៀន​អស់​ជាច្រើន​ឆ្នាំ​នៅ ប្រទេស​ថៃ ។ ការងារ​មួយ​នេះ អាច​រកលុយ បាន​យ៉ាងហោចណាស់​ខ្ទង់ពាន់ ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ។
​ ​
​លោក​បាន​បញ្ជាក់ថា ការងារ​ជា DJ ពិតជា​ធ្វើឱ្យ​លោក​រវល់​ស្ទើរ​រក​ពេល​សម្រាក​គ្មាន នោះ​ដោយសារ តែ​លោក​មាន​ជំនាញ​ច្បាស់លាស់ ។ លោក​បាន​អះអាងថា ក្រោយពី​ចេះ​ជំនាញ DJ មិន​ត្រឹមតែ​ក្លឹប​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា ចាប់អារម្មណ៍​ឱ្យ​លោក​ធ្វើជា​អ្នក​ចាក់ ភ្លេង​ជាប្រចាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការងារ ខេត្ត​ក្រុង​ក៏​លោក​ទាញ​បានការ​ងារ ស្ទើរ​គ្មាន​ពេល​សម្រាក​ផងដែរ ទើប​លោក​អាច​ទទួលបាន មិន​ក្រោម​១​ពាន់ ដុល្លារ ។
​ ​
DJ Mike មុខ​ដូច​កូនកាត់​រូបនេះ បាន​បញ្ជាក់ថា ក្នុងចំណោម​ការងារ សិល្បៈ ការងារ​ជា​ឌី​ជេ គឺជា​ការងារ ដែល​ងាយស្រួល​នឹង​ទទួលបាន​កម្រៃ ខ្ពស់​ជាងគេ ប៉ុន្តែ​ក៏​ទាមទារ​ឱ្យមាន​ជំនាញ​ច្បាស់ លាស់ នឹង​ទេពកោសល្យ ផងដែរ ។ មិនមែន​គ្រាន់តែ​ហាត់រៀន​បន្តិចបន្តួច ហើយ​តាំងខ្លួន​ជា ឌី​ជេ រួច​ការងារ​គ្មាន​ប្រសិទ្ធភាព​នោះទេ ។
​ ​
​បន្ថែម​ពីនេះ​ទៀត ក្រៅពី​មាន អាជីព​ជា​DJ​ម៉ា​យ ក៏មាន​បើក​ជំនួញ​ផ្ទាល់ ខ្លួន​ដែល គឺ​បើកហាង​ស្រា (Pub) នៅ ក្រុង​កំពង់សោម ប៉ុន្តែ​ម៉ា​យ​បញ្ជាក់ថា នោះ​មិនមែនជា​ដើមទុន​ដែល​ខ្លួន​មានតែ ម្នាក់ឯង​ទេ គឺមាន​ការចូល​ហ៊ុន​គ្នា​ជា មួយ​នឹង​បងប្អូន ម្យ៉ាង DJ រូបនេះ​ថា គ្មាន ពេល​មើល​មួយថ្ងៃ ឬមួយ​អាទិត្យ ពេញ​រហូត​ទេ គឺ​ទុកឱ្យ​ប្អូន​ជា​អ្នកមើលការខុសត្រូវ តែ​រូបគេ​ក៏​មិន​ទុក​ជំនួញ​ចោល ដែរ​ក្រោយ​ទំនេរ ពេល​ពី​ថត និង DJ រូបគេ​នឹង​ឆ្លៀត​ទៅ​មើល​ហាង ៕ ដោយ​: បញ្ញា​សាស្ត្រ​

DJ Mike និង តារា​សម្ដែង កញ្ញា ស៊ី​ស៊ី​