ឌី​ឌី​យេ ដ្រុ​ក​បា ប្រកាស​ចូល​និវត្ត​ពី​វិស័យ​បាល់ទាត់​នៅ​ដំណាច់​រដូវ​កាល​នេះ​

219

វីរបុរស​ឆេ​ល​ស៊ី ឌី​ឌី​យេ ដ្រុ​ក​បា (Didier Drogba)​បានប្រកាសថា ខ្លួន​នឹង​ចូល​និវត្ត​ពី​វិស័យ​បាល់ទាត់​។​
​ ​
​កីឡាករ​វ័យ​៣៩​ឆ្នាំ​រូបនេះ ដែល​លេង​នៅ​ក្លឹប Phoenix Rising ទី​ដែល​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្លឹប​នេះ​ផង ដែរនោះ បាន​បង្ហើប​ប្រាប់ថា ខ្លួន​នឹង​លាលែង​ពី​ពិភព​បាល់ទាត់​នៅ​ដំណាច់​យុទ្ធនាការ​នេះ​។​
​ ​
​ដ្រុ​ក​បា បានបង្ហាញ​មុខ​៣៨១​លើក​សម្រាប់​ក្រុម​ឆេ​ល​ស៊ី ដោយ​រកបាន​១៦៤​គ្រាប់​។​
​ ​
​ដ្រុ​ក​បា ធ្លាប់​លើក​ពាន​ព្រី​មី​ញ៉េ​លី​កបួន​លើក​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ព្រមទាំង​ពាន FA Cups បួន​លើក​និង​ពាន League Cups បី​លើក​និង​ឆេ​ម​ពាន​លី​ក​១​លើក​។​
​ ​
​ដ្រុ​ក​បា បាន​និយាយថា “​ខ្ញុំ​គិតថា ឆ្នាំក្រោយ​នឹង​ក្លាយជា​រដូវ​កាល​ចុងក្រោយ​របស់ខ្ញុំ​។ ដល់ពេល​មួយ​នោះ អ្នក​ត្រូវតែ​ឈប់​។ ខ្ញុំ​ត្រូវការ​ពេលវេលា​សម្រាប់​គម្រោង​ផ្សេងទៀត​។​វា​ពិតជា​ល្អ​ណាស់ដែ​លអាច លេង​បាន ប៉ុន្តែ​ក្នុង​វ័យ​៣៩​ឆ្នាំ វា​មិន​ងាយស្រួល​ទេ​។​
​ ​
​ដ្រុ​ក​បា បាន​លេង​ជាមួយ​ក្លឹប Phoenix ចាប់តាំងពី​ចូលឆ្នាំថ្មី ហើយ​កីឡាករ​រូបនេះ​រកបាន​១០​គ្រាប់ ក្នុងការ​បង្ហាញមុខ​១៤​លើក​។​
​ ​
​ដ្រុ​ក​បា បាន​ចាក​ចេញពី​ឆេ​ល​ស៊ី​កាលពី​រដូវក្តៅ​ឆ្នាំ​២០១៥ ហើយ​ផ្ទេរ​ទៅលេង​នៅ​អាមេរិក​និង​ចំណាយពេល​ពីរ រដូវ​កាល​ជាមួយ​ក្លឹប Montreal Impact នៅ​ក្របខណ្ឌ MLS៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

​វីរបុរស​ឆេ​ល​ស៊ី ឌី​ឌី​យេ ដ្រុ​ក​បា (Didier Drogba)