ឌី​ឌី​យេ ដ្រុ​ក​បា អះអាងថា ខ្លួន​ជា​អ្នក​ប្រាប់​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​នាំយក កាន​តេ​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge

675
ចែករម្លែក

​ឌី​ឌី​យេ ដ្រុ​ក​បា (Didier Drogba) បាន​បង្ហើប​ប្រាប់ថា​ខ្លួន​បាន​លើកទឹកចិត្ត​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​ចុះ កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) បន្ទាប់ពី​កីឡាករ​រូបនេះ ជួយ​ក្រុម ឡៃ​សេ​ស្ទ័​រ​(Leicester) លើក​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី ឆ្នាំ​២០១៦​។

​កាន​តេ បាន​ផ្ទេរ​ទៅកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ក្នុងតម្លៃ​៣០​លាន​ផោន​កាលពី​រដូវ ក្តៅ​នៅ​ឆ្នាំ​២០១៦ ហើយ​ធ្វើ​បានល្អ​មែនទែន​នៅពេល​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដណ្តើមបាន​ពាន​ជើងឯក​។​
​ ​
​ដ្រុ​ក​បា បាន​អះអាងថា ខ្លួន​មើលឃើញ កាន​តេ គឺជា​កីឡាករ​ដែលមាន​អនាគត​ជាមួយ ក្លឹប​ឆេ​ល​ស៊ី នៅពេល​កីឡាករ​រូបនេះ​បាន​ផ្ទេរ​មកលេង​នៅ​ក្លិប Leicester លើកដំបូង​។

​ដ្រុ​ក​បា បាន​និយាយថា “​ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់​។ ខ្ញុំ​រីករាយ​ដែល​គាត់​ជ្រើសរើស​ក្លឹប ឆេ​ល​ស៊ី ហើយ​ក្លឹប​ស្តាប់​តាម​ការណែនាំ​របស់ខ្ញុំ ដែល​ពួកគេ​បានជ្រើសរើស​គាត់​។ ខ្ញុំ​រីករាយ​ដែល​ខ្ញុំ​មើល​មិន​ខុស​”​។​
​ ​
​ចាប់តាំងពី​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី កាន​តេ ក៏​ទទួលបាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ PFA Players និង​ពាន FA Cup ក្នុង​ឆ្នាំ​២០១៨​នេះ​ផងដែរ​។​
​ ​
​កាន​តេ បាន​កសាង​ខ្លួន​ទៅជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ក្រុម​ជម្រើសជាតិ​បារាំង​ដោយបាន​បង្ហាញ មុខ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ឆ្នាំ​២០១៨​យកឈ្នះ​ក្រុម​ក្រូ​អាស៊ី​។
​ ​
​ដ្រុ​ក​បា រីករាយ​នឹង​ពេលវេលា​ពីរ​សម័យកាល​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​គឺ​លើកដំបូង​នៅ​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០១២ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១៤​និង​២០១៥ ដោយ​លើក​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក ៤​លើក ពាន FA Cup ៤​លើក​និង​ពាន​ឆេ​ម​ពាន​លី​ក​១​លើក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante)