ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បដិសេធ​ការ​អះអាងថា គាត់​មាន​ជំងឺ​វង្វេង​

697
ចែករម្លែក

លោក​ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បាន​បដិសេធ​របាយការណ៍​មួយ​ដែលថា គាត់​មាន​ជំងឺ​វង្វេង (Alzheimer’s) ។​

​កីឡាករ​បាល់ទាត់​ចូលនិវត្តន៍​រូបនេះ​បាន​បង្ហោះ​វីដេអូ​មួយ​នៅលើ​ទំព័រ Instagram របស់គាត់ ដោយ​ទទូចថា​គាត់​មិន​ស្លាប់​ដោយសារ​ជំងឺ​ខួរក្បាល​ព្យាបាល​មិនជា​នេះ​ទេ និង បាន​ប្រដូច​មនុស្ស​ដែល​នៅ​ពីក្រោយ​ពាក្យ​ចចាមអារ៉ាម​នេះ​ថា “​កូន​មី​ដឹង​រឿង​គេ​គ្រប់យ៉ាង​”​។​

​បុរស​វ័យ ៥៨ ឆ្នាំ​រូបនេះ​បាន​និយាយ​បន្ទាប់ពី​កាសែត​របស់​អា​ហ្ស​ង់​ទីន​ឈ្មោះ Cronica បានចេញ​ផ្សាយ​របាយការណ៍​មួយ ដែល​ចង្អុលបង្ហាញ​អតីត​កីឡាករ​របស់ Barcelona និង Napoli រូបនេះ​ថា​ទទួលរង “​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ​” និង “​ចាប់ផ្តើម​កើត​ជំងឺ​វង្វេង​”​។​

​គាត់​បាន​និយាយ​ទាំង​កំហឹង​ថា “​ពួកគេ​កំពុងតែ​កុហក ពួកគេ​កំពុងតែ​កុហក​។ ពួកគេ​និយាយ​អំពី​ជំងឺ​វង្វេង ហើយ​ពួកគេ​មិនដឹងថា​វា​មានន័យ​ម៉េច​ផង​។ ពាក្យ​ថា​ជំងឺ​វង្វេង​គឺជា​ពាក្យ​មិន​ពិ​រោះ​ស្តាប់​។ មនុស្ស​ដែល​កើត​ជំងឺ​វង្វេង​គឺ​ត្រូវស្លាប់​។ ខ្ញុំ​នឹងមិន​ស្លាប់​ទេ​។ ពួក​កូន​មី​ដឹង​រឿង​គេ​គ្រប់យ៉ាង ទម្លាយ​រឿងនេះ​ឡើង​ដើម្បី​បង្កើត​ការយល់ច្រឡំ​។ ខ្ញុំ​មិនចេះ​បង្កើត​ការយល់ច្រឡំ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​រ៉ា​ដូ​ណា​បដិសេធ​ការ​អះអាងថា​គាត់​កើត​ជំងឺ​វង្វេង