ឌី​អេ​ហ្គោ កូ​ស្តា ជាប់ផុង​ក្នុង​ជម្លោះ​ផ្លូវច្បាប់​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី

1065
ចែករម្លែក

​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) កំពុង​ជាប់​ផុត​នឹង​ជម្លោះ​ផ្លូវច្បាប់​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ដែល​មិនទាន់​ដឹង​ច្បាស់​ថា ខ្លួន​នឹង​វិល​ត្រឡប់មក​ក្លឹប​នៅពេលណា​នោះ​។
​ ​
​កូ​ស្តា ជា​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​របស់​ក្លឹប​កាលពី​រដូវ​កាល​មុន កំពុងស្ថិត​ក្នុង​ដំណើរ លំហែកាយ​នៅឡើយ ហើយ​បាន​ថតរូប​ជាប្រចាំ​ឃើញ​នៅ​ជប់លៀង​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។​
​ ​
​កូ​ស្តា ទទួលបាន​ប្រាក់​ឈ្នួល​១៤០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​មិនទាន់​ត្រឡប់មក​ហ្វិ​ក​ហាត់ នៅឡើយ​ទេ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដែល​អះអាងថា លោក​គ្មាន​អនាគត​នៅ​ក្លឹប​នេះ​ទេ​។
​ ​
​តំណាង​របស់ កូ​ស្តា បាន​ចោទប្រកាន់​លោក កុន​តេ ថា បង្ខំ​ឲ្យ​កីឡាករ​រូបនេះ​ចាក​ចេញពី​ក្លឹប ហើយ​ឥឡូវនេះ ក្លឹប​កំពុង​ជាប់គាំង​នឹង​ជម្លោះ​ផ្លូវច្បាប់​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងសងខាង ប្រឈមមុខ​ដាក់គ្នា​យ៉ាង​ជូរចត់​។​
​ ​
​នៅពេល​សួរនាំ​ថា តើ កូ​ស្តា នឹង​វិល​ត្រឡប់មកវិញ​ឬ​យ៉ាងណា លោក កុន​តេ គ្រូបង្វឹក​ឆេ​ល​ស៊ី បាន​សារភាពថា “​ខ្ញុំ​មិនដឹង​ទេ​។ គ្មាន​ព័ត៌មាន​នេះ​ទេ​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា នេះ​គឺជា​រឿង ឈឺក្បាល​មួយទៀត​សម្រាប់​ឆេ​ល​ស៊ី ដែល​កាលពី​រដូវក្តៅ​ប្រឈម​នឹង​ការមិន​សប្បាយ ចិត្ត​របស់​គ្រូបង្វឹក កុន​តេ ជុំវិញ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ​។​
​ ​
​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ខ្សែបម្រើ អែន​តូ​នី​ញ៉ូ កាន​ដ្រេ​វ៉ា (Antonio Candreva) ខណៈ​លោក កុន​តេ ស្វះស្វែង​ពង្រឹង​ក្រុម​របស់លោក​៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa)
#