ឌុន មុន្នី សារ​ដ្ឋ និង​វាសនា នរណា​ឆ្លង​ផុត​ជុំ​ទី​២

162

(​ភ្នំពេញ​): អ្នក​ប្រដាល់​ចំនួន​៤​រូប​ទៀតហើយ ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​កៅអី​ចំនួន​ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នៅ​យប់​ថ្ងៃទី​១១​វិច្ឆិកា​នេះ ។​

​សំអាង ឌុន ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ប្រជែង​ដណ្ដើម​កៅអី​មួយ​ជាមួយ​អ្នក​ប្រដាល់ រិ​ទ្ធ មុន្នី មកពី​ក្លិប​ម្កុដ​រាជសីហ៍ បើ​នរណា​ចាញ់​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត ឯ​អ្នកឈ្នះ​នឹងមាន​កៅអី ដើម្បី​ឡើងទៅ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​៣​បន្តទៀត​។​

​អ្នក​ឡើងមក​ប្រកួត​នៅ​ជុំ​ទី​២ នេះ សុទ្ធតែ​ខ្លាំង​ព្រោះ​ពួកគេ​បាន​ឆ្លង​ផុត​វគ្គ​ជម​ម្រុះ​ជុំ​ទី​១​។ សំអាង ឌុន កាលពី​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ គេ​ឈ្នះ ខុន ស៊ី​ចាន់ ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់វែង ដោយ​ពិន្ទុ​។ ចំពោះ​មុន្នី​វិញ​កាល​ប្រកួត​នៅ​ជុំ​ទី​១ គេ​ឈ្នះ​អ្នក​ប្រដាល់ ឯម វិចិត្រ ក្លិប​និរោធ​ន៍​មានជ័យ​ដោយ​ពិន្ទុ​ដែរ​។​

​នៅ​ជុំ​ទី​២​នេះ ពិតជា​មិន​ងាយស្រួល​ដូច​កាល​ប្រកួត​នៅ​ជុំ​ទី​១​នោះទេ​។ រវាង សំអាង ឌុន និង រិ​ទ្ធ មុន្នី នរណា​ប្រជែង​ដណ្ដើម​កៅអី សម្រាប់​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​៣​ទៀត​។​

​រិ​ន សារ​ដ្ឋ ក្លិប​ញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក ត្រូវ​ប្រជែង​ដណ្ដើម​កៅអី​ជាមួយ​អ្នក​ប្រដាល់ គឹម វាសនា មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​។​

​សារ​ដ្ឋ គឺជា​ជើង​ខ្លាំង​មួយរូប​ដែល​កែង និង​ជង្គង់​របស់គេ​តេង​តែ​បញ្ចប់​គូប្រកួត​មុន​ទឹក​ទី​៥ មិនតែប៉ុណ្ណោះ គេ​មាន​កម្លាំង​ល្អ​វ៉ៃ​ចេញ​រហ័ស និង​ពូកែ​ការពារ​។ កាល​ជុំ​ទី​១ សារ​ដ្ឋ ប្រកួត​ឈ្នះ ហាក់ ប៉ាន់​ធី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ​។​

​ចំពោះ វាសនា ក៏​ជា​អ្នក​ប្រដាល់​ដែល​មិនអាច​មើលរំលង​បានដែរ កែង​ជង្គង់​របស់គេ​ចង់គ្រាន់​បើ​ជាង សារ​ដ្ឋ ផង ពិសេស​អ្នក​ប្រដាល់​រូបនេះ ធ្លាប់​ប្រកួត​ជាមួយ​បរទេស និង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ទៀតផង​។ ទោះបី សារ​ដ្ឋ មិនមែនជា​អ្នក​ប្រដាល់​ដែល​មិនអាច​មើលស្រាល​បាន​ក៏ពិតមែន តែ​វាសនា ទំនងជា​មានឱកាស​ឈ្នះ​ច្រើនជាង​។​

​ចំពោះ​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ ស៊ី​ង វី​ស្ណុ (Sing Visnu) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣.៥០​គីឡូក្រាម​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រិ​ទ្ធ អា​ដាំ ក្លិប​គុហារ​ស្វាយរៀង ប្រកួត​ជាមួយ ខាំ វណ្ណៈ ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។ ឡាញ់ ប៊ុណ្ណា ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ ណាក់ សុខា ក្លិប​យុវជន​វាល​ស្បូវ ក្នុង​ប្រភេទ​ទម្ងន់ ៦៧​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​