ឌុ​ច លីដា មិន​ញញើត​ជាមួយ​ប្លង់​សម្តែង​គ្រប់​ប្រភេទ តែ​នាង​ខ្លាច​កន្លែង​ខ្ពស់​ខ្លាំង​

1371
ចែករម្លែក
  • 18
    Shares

(​ភ្នំពេញ​)៖ ក្រោយពេល​បញ្ចេញ​រូបភាព​មួយ​សន្លឹក​របស់​តារា​សម្តែង​ស្រី​ឆ្នើម កញ្ញា ឌុ​ច លីដា ដែល​កំពុងតែ​មមាញឹក​នឹង​ការសម្តែង ដែល​ទស្ស​និក​ជ​ជាច្រើនរូប​បាន​បញ្ចេញ​អារម្មណ៍ បែប​ញ​ញ៉ើ​ត​ថា នាង​ពិត​ជាមាន​ភាពស្និទ្ធស្នាល​ជាមួយនឹង​សត្វ ហួស​ពី​ការ​ស្មាន​។

​តាមរយៈ​រូបភាព​នេះ មើលទៅ ឌុ​ច លីដា ដូចជា​មិនមាន​ភាពភ័យខ្លាច​ជាមួយនឹង​សត្វ​ពស់​សោះ ហើយ​មិនតែប៉ុណ្ណោះ​កញ្ញា បែ​ជាមាន​អារម្មណ៍​សប្បាយចិត្ត​ខណៈពេលដែល​បាន​សម្តែង​រឿង​ខ្នាត​ធំ ដែលជា​ខ្សែភាពយន្ត​ដែល​គេ​សម្រិត​សម្រិត​ទីតាំង និង​ប្លង់​ថត​ជាច្រើន​កន្លែង​ដែល​ផលិតកម្ម​មួយចំនួន មិន​ធ្លាប់បាន​ទៅ​ផ្តិត​យក​រូបភាព​បែបនេះ មក​នោះ​។

​កញ្ញា ឌុ​ច លីដា បាន​អះអាងថា ការសម្តែង​បែបណា​ក៏​នាង​អាចធ្វើ​បាន មិន​ធ្លាប់មាន​ឧ​ប​ស័គ្គ​នោះទេ គ្រាន់​តែមាន​ប្លង់​ខ្លះ​ត្រូវ​ថត​សារ​ដើម​បន្តិច​ប៉ុណ្ណោះ ។​

​កញ្ញា​បាន​បន្តថា គ្មាន​កិច្ចការ​ណា​ដែល​ពិបាកធ្វើ និង​សម្តែង​ឡើយ ប្រសិនបើ​មានការ​តាំងចិត្ត តែ​អ្វីដែល​នាង​មិន​ហ៊ាន​គឺ​ទី​ខ្ពស់ ដែល​ធ្លាប់​ជួប​រឿង​បែប​នោះ កាលដែល​នាង​ចូលរួម​លេង កម្សាន្ត​នៅក្នុង​កម្មវិធី​ទូរទស្សន៍​កន្លងមក​។

​រហូតមកដល់​ពេលនេះ កញ្ញា ញញឹម​ស្រស់ ឌុ​ច លីដា តែងតែបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​ថា នាង​ពិតជា​តារា​សម្តែង​ដែលមាន​សម​ត្ថិ​ភាព​ពិតមែន សូម្បីតែ​ប្លង់​ថត​ពិបាកៗ​ជាច្រើន​នាង​នៅ​ធ្វើបាន ព្រមជាមួយ​ឈុត សត្វ​ពស់​នៅលើ​ក្បាល​មើលទៅ នាង​ក្លាហាន​ណាស់​មិន​ខ្លាច​សោះ ៕ ដោយ​: បញ្ញា​សាស្ត្រ​