ឌុ​ច លីដា ហួសចិត្ត ពេលឮ​ផលិតករ​លើក​ពី​ចំណុច​មិនល្អ​របស់ខ្លួន​

415

ថ្មីៗ​នេះ​តារា​សម្ដែង​ល្បីឈ្មោះ ឌុ​ច លីដា បានបង្ហាញ​សារ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ផលិតករ​ម្នាក់​ដែល​មិនបាន​បើក​លុយ​ឲ្យ​នាង​ដូច​បាន​សន្យា​។ សារ​នោះបាន​បង្កើត​រឿងរ៉ាវ​ជា​ហូរហែ ហើយ​នាំ​ឲ្យ​ផលិតករ​មួយចំនួន លើកឡើង​ពី​ចំណុច​មិនល្អ​របស់ តារា​រូប​ស្រី​រូបនេះ​ថា ជា​តារា​ពិបាក​ធ្វើការ​ជាមួយ មិន​គោរព​ម៉ោង​ពេល​ជាដើម​។​

​ឆ្លើយតប​ជាមួយ Sabay តារា​ស្រី​ខាងលើ​និយាយថា នាង​ហួសចិត្ត​ខ្លាំង និង​មិនដឹងថា​មាន​ពាក្យ​អ្វី​និយាយ​ឡើយ ហើយ​ចង់​ជេរ​ក៏​ជេរ​មិនកើត​ដែរ​ពេល​បានដឹង​រឿង​ទាំងនេះ​។​

​នាង​បន្តថា ទទួលស្គាល់ថា​ខ្លួន​ពិត​ជាមាន​កំហុស​ខ្លះ ចំពោះ​ភាពយឺតយ៉ាវ​ក្នុងការ​បំពេញការងារ ដោយសារ​មូលហេតុ​មាន​បេសកម្ម​បន្ទាន់ ឬក៏​ឈឺ មិនមែន​ទៅ​ថត​ឲ្យ​អ្នកណា​ផ្សេង​នោះទេ​។ «​តែ​ផលិតករ​ក៏​គួរ​មើល​ពី​កំហុស​ខ្លួនឯង​ដែល​មិន​គោរព​ពាក្យសន្យា ហើយ​បែរជា​មក​និយាយ​ជា​ពាក្យដោះសារ​ធ្វើ​ដូច​ខ្លួន​ល្អ​ណាស់​ទៅវិញ​» លី​ថា បន្ថែម​៕​អត្ថបទ​៖ Men Sokna/sn