ឌូ​តឺ​តេ​ការពារ​សម្តី​លេងសើច​អំពី​ការចាប់រំលោភ​ស្រីៗ​ថា​ជា សេរីភាព​នៃ​ការបញ្ចេញមតិ​

658
ចែករម្លែក
  • 16
    Shares

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ កាលពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា បាន​ការពារ​សម្តី​លេងសើច​របស់គាត់​ដែល​ភ្ជាប់​សម្រស់​របស់​ស្ត្រី​ទៅនឹង​ការចាប់រំលោភ​ថា​ជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ​។​

​លោក​ឌូ​តឺ​តេ​និយាយ​នៅ​ចំពោះមុខ​សហគមន៍​ប្រជាជន​ហ្វីលីពីន​នៅ​អ៊ីស្រាអែល កន្លែង​ដែល​គាត់​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​យ៉ាង​ដូច្នេះ “​ខ្ញុំ​មិនដែល​និយាយថា​ស្ត្រី​ទាំងអស់​ត្រូវបាន​ចាប់រំលោភ​ទេ​។ ប៉ុន្តែ​អ្នក (​ស្រីៗ​) ប៊ិះ​តែ​ត្រូវគេ​ល្បួង​យកទៅ​រំលោភ ឬ ប៉ង​រំលោភ​។ អ៊ីចឹង​ហើយ​ប្រុសៗ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​។ ហើយ​នេះ​ជា​លទ្ធិប្រជាធិបតេយ្យ​។ សេរីភាព​នៃ​ការបញ្ចេញមតិ​”​។​

​លោក​ឌូ​តឺ​តេ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​សម្តី​របស់លោក​កាលពី​សប្តាហ៍​មុន នៅពេល​លោក​និយាយ​លេងសើច​ថា​ទីក្រុង​កំណើត​ដា​វ៉ៅ​របស់លោក​មាន​ករណី​ចាប់រំលោភ​ច្រើន ដោយសារតែ​ទីក្រុង​នេះ​សម្បូរ​ស្រី​ស្អាត​ពេក​។​

​ក្រុម​អ្នកនយោបាយ​គណបក្សប្រឆាំង ក្រុម​អ្នកគាំទ្រ​ស្ត្រី និង​ក្រុម​អ្នកគាំទ្រ​និយម​លទ្ធិប្រជាធិបតេយ្យ​ដទៃទៀត​បាន​សម្តែង​ការខកចិត្ត​ចំពោះ​សម្តី​លោក​ឌូ​តឺ​តេ​។​

​វិមាន​ប្រធានាធិបតី​ម៉ា​ឡា​កា​ណា​ង បានការ​ពារ​លោក​ឌូ​តឺ​តេ ដោយនិយាយ​ថាស​ម្តី​រប​ស់​ប្រធានាធិបតី​មិនគួរ​ខ្វល់ខ្វាយ​ខ្លាំង​ដល់​ថ្នាក់​នេះ​ពេក​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ